តើអ្នកមានចិត្តចង់ធ្វើការ ខិតខំធ្វើការ និងយកចិត្តទុកដាក់លើការងារដែរឬទេ? តើអ្នកកំពុងស្វែងរកអាជីពការងារជាជាងគ្រាន់តែជាការងារធម្មតាដែរឬទេ? ប្រសិនបើអ្នកចូលចិត្តជួយមនុស្ស នោះយើងចង់ជួយ​អ្នកឱ្យកសាងអាជីពការងាររបស់អ្នក។

ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍បុគ្គលិករបស់យើង កម្មវិធីលើកទឹកចិត្ត ឆន្ទៈរបស់យើងចំពោះការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងរបៀបដែលយើងជួយបុគ្គលិកយើងក្នុងការកសាងអាជីពការងារយូរអង្វែង។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ jtrjobs@jtrustroyal.com

អត្ថប្រយោជន៍

ក្រៅពីស្តង់ដារអត្ថប្រយោជន៍ដែលធានាដោយច្បាប់ការងារហើយ បុគ្គលិកយើងក៏ទទួលបានអត្ថប្រយោជន៍​ជាច្រើនបន្ថែមទៀតផងដែរ។

អត្ថប្រយោជន៍ហិរញ្ញវត្ថុ

  • រង្វាន់លើកទឹកចិត្តរយៈពេលខ្លី និងរយៈពេលវែង
  • ប្រាក់សោធននិវត្ត
  • គណនីសន្សំរបស់បុគ្គលិកដែលមិនគិតកម្រៃសេវា
  • បញ្ចុះតម្លៃលើអត្រាការប្រាក់នៃប្រាក់កម្
  • ប្រាក់ឧបត្ថម្ភមាតុភាព

អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ

  • ធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ រួមមានការធានារ៉ាប់រងលើការសម្រាកព្យាបាល និងការវះកាត់
  • ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន
  • ធានារ៉ាប់រងម៉ូតូ
  • ការឧបត្ថម្ភការសិក្សា
  • ការឈប់សម្រាកលំហែមាតុភាពមានប្រាក់ឈ្នួលពេញរយៈពេល 90 ថ្ងៃ
  • ការឈប់សម្រាកលំហែបិតុភាពចំនួនប្រាំថ្ងៃ (ដោយមិនកាត់ពីចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ)
  • ការឈប់សម្រាកបន្តការសិក្សា
  • ការឈប់សម្រាកមរណៈទុក្ខរយៈពេលបីថ្ងៃ (ដោយមិនកាត់ពីចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ)
  • ការផ្ដល់ឯកសណ្ឋាន

ការបំពេញការងារមានរង្វាន់លើកទឹកចិត្ត

កម្មវិធីលើកទឹកចិត្តរបស់យើង ត្រូវបានរៀបចំឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំរវាងរង្វាន់លើកទឹកចិត្ត និងលទ្ធផលការងារ។ កម្មវិធីនេះផ្អែកទៅលើគោលដៅលទ្ធផលការងាររបស់បុគ្គលិកម្នាក់ៗ និងលទ្ធផលគោលដៅរបស់ធនាគារ J Trust Royal។

សង្គតិភាព តម្លាភាព និងភាពមិនលម្អៀង ត្រូវបានយកចិត្តទុកដាក់ តាមរយៈដំណើរការពិនិត្យវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ដើម្បីជំរុញឱ្យមានវប្បធម៌ផ្អែកលើការលទ្ធផលការងារជាក់ស្ដែង។

ការអភិវឌ្ឍសមត្ថភាពបុគ្គលិក

ធនាគារ J Trust Royal មានឆន្ទៈមុតមាំក្នុងការផ្តល់ការគាំទ្រដ៏ល្អបំផុតជូនដល់បុគ្គលិកទាំងឡាយដែលជាធនធានដ៏មានតម្លៃបំផុតរបស់យើង។ តាមរយៈកម្មវិធីសិក្សា និងអភិវឌ្ឍន៍ជាច្រើន យើងមានគោលបំណងអភិវឌ្ឍន៍ធនធានមនុស្សរបស់យើងអោយទទួលបានភាពជោគជ័យ។ យើងធានាថា លោកអ្នកនឹងមានជំនាញ និងចំណេះដឹងពិតប្រាកដអាចឈានទៅរកជោគជ័យជាលំដាប់ និងបំពេញតួនាទីរបស់ខ្លួនបានកាន់តែល្អប្រសើរ ស្របពេលដែលយើងកំពុងផ្តល់ឱកាសសិក្សា និងអភិវឌ្ឍន៍ដើម្បីអាជីពការងាររបស់បុគ្គលិកជាមួយធនាគារ J Trust Royal។

ជាចុងក្រោយ ការអភិវឌ្ឍសមត្ថភាពគឺជាការងារអាទិភាពចម្បងរបស់យើង ធនាគារ J Trust Royal ធ្វើការវិនិយោគយ៉ាងច្រើនលើសកម្មភាពបណ្ដុះបណ្ដាលបុគ្គលិករួមមានការសិក្សាក្នុងថ្នាក់រៀន ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ការហ្វឹកហាត់ពីអ្នកជំនាញ និងបណ្តុះបណ្តាលលើការងារផ្ទាល់។ ឱកាសបណ្តុះបណ្តាលទាំងនេះរួមបញ្ចូលនូវជំនាញ និងសមត្ថភាពផ្សេងៗ ចាប់តាំងពីការណែនាំឱ្យស្គាល់ប្រព័ន្ធការងារធនាគារ ការលក់ និងសេវាកម្ម និងប្រព័ន្ធ រហូតដល់ចំណេះដឹងអំពីផលិតផល ជំនាញឥណទាន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងវគ្គសិក្សាអភិវឌ្ឍន៍វិជ្ជាជីវៈផ្សេងទៀត។

កម្មវិធីគាំទ្រដល់ការសិក្សានៅខាងក្រៅ ក៏ត្រូវបានផ្តល់ជូនបុគ្គលិករបស់យើងផងដែរ ដើម្បីបន្តការសិក្សាជំនាញថ្មីៗ។ យើងជឿជាក់ថា ការសិក្សាជាបន្តបន្ទាប់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចភាពជោគជ័យរបស់ធនាគារ J Trust Royal និងមានសារៈសំខាន់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់បុគ្គលិកយើង។ យើងឧបត្ថម្ភដល់បុគ្គលិករបស់យើងឱ្យទៅសិក្សានៅគ្រឹះស្ថានសិក្សានានាដើម្បីទទួលបានគុណវឌ្ឍិជំនាញវិជ្ជាជីវៈផ្សេងៗ រួមមានកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជាដើម។

ឱកាសការងារយូរអង្វែង

នៅធនាគារ J Trust Royal យើងភ្ជាប់បុគ្គលិកទៅនឹងឱកាសយ៉ាងច្រើនសម្រាប់វឌ្ឍនភាពការងាររបស់ខ្លួន។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ យើងបានបង្កើតកម្មវិធីបណ្ដុះបណ្ដាល និងការរៀបចំផែនការអភិវឌ្ឍជំនាញថ្មីដល់បុគ្គលិករបស់យើងផងដែរ។ គំនិតផ្ដួចផ្ដើមនៃការអភិវឌ្ឍន៍ការងារមួយនេះគឺជាឱកាសសម្រាប់​បុគ្គលិកក្នុងការបំពេញតួនាទីលើការងារទាំងមូល។ គំនិតផ្ដួចផ្ដើមនេះជួយពង្រឹងបទពិសោធន៍របស់​បុគ្គលិកម្នាក់ៗ​ និងចូលប្រឡូកក្នុងបរិយាកាសការងារថ្មី ព្រមទាំងជួយពង្រីកចំណេះដឹង និងបណ្ដាញរបស់ខ្លួនកាន់តែទូលំទូលាយថែមទៀត។

កសាងអាជីពក្នុងក្ដីស្រម៉ៃរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

ចុចតំណខាងក្រោមនេះ ដើម្បីស្វែងរកឳកាសការងារ នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ។

ស្វែងរកការងារនៅធនាគារ J Trust Royal

ក្រុមហ៊ុនរបស់យើង

ស្វែងយល់បន្ថែម

បុគ្គលិករបស់យើង

ស្វែងយល់បន្ថែម

សហគមន៍របស់យើង

សហគមន៍របស់យើង

សេវាប្រចាំថ្ងៃ

ស្វែងយល់បន្ថែម

សេវាកម្មធនាគារ Premier

Premier

សេវាកម្មធនាគារសម្រាប់សាជីវកម្ម

ស្វែងយល់បន្ថែម