គណនីគ្រប់គ្រងសាច់ប្រាក់អាជីវកម្មធនាគារ J Trust Royal គឺជាជម្រើសវិនិយោគមួយដែលផ្តល់ជូនអត្រាការប្រាក់មានភាពប្រកួតប្រជែងជាមួយនឹងធនាគារដទៃ ហើយលោកអ្នកក៏អាចប្រើប្រាស់ប្រាក់របស់លោកអ្នកបានយ៉ាងឆាប់រហ័សផងដែរ។

ប្លែកពីគណនីវិនិយោគដ៏ទៃទៀត លោកអ្នកអាចទទួលបានប្រាក់ទុន នៅពេលលោកអ្នកត្រូវការតាមរយៈសាខាធនាគារ J Trust Royal ក្នុងតំបន់របស់លោកអ្នក ឬដោយប្រើកម្មវិធី JTR Connect។ ដោយប្រើគណនីគ្រប់គ្រងសាច់ប្រាក់អាជីវកម្មធនាគារ J Trust Royal លោកអ្នកអាចចាប់ផ្តើមការវិនិយោគដំបូងយ៉ាងតិចបំផុតត្រឹមតែ 5,000 ដុល្លារអាមេរិក ហើយទទួលបានអត្ថប្រយោជន៍អត្រាការប្រាក់ខ្ពស់ដែលកើនឡើងជាបន្តបន្ទាប់នៅពេលការវិនិយោគរីកចម្រើនទ្បើង។

សូមស្វែងយល់ពីគណនីរបស់លោកអ្នក

ប្រភេទគណនី

គណនីប្រាក់សន្សំ

គោលបំណងគណនី

ផ្ដល់ជូនអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមានភាពបត់បែនក្នុងការប្រើប្រាស់ប្រាក់។

ការប្រាក់

គណនាប្រចាំថ្ងៃ បង់ប្រចាំខែ

  • ផ្ដល់អត្រាការប្រាក់ខ្ពស់ដែលកើនទ្បើងបន្តបន្ទាប់នៅពេលការវិនិយោគរបស់លោអ្នករីកចម្រើនទ្បើង។
  • គ្មានការបង់ការប្រាក់សម្រាប់សមតុល្យក្រោម 5,000 ដុល្លារអាមេរិកឡើយ

រូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក (USD)

ប្រតិបត្តិការធនាគារ J Trust Royal ឥតគិតថ្លៃ

  • ប្រតិបត្តិការចំនួនប្រាំ (៥) ដងដោយឥតគិតថ្លៃសេវាជាមួយធនាគារ J Trust Royal ក្នុងមួយខែ​ តាមសាខាធនាគារ J Trust Royal ឬតាមកម្មវិធី JTR Connect
  • ប្រតិបត្តិការបន្តបន្ទាប់គិតថ្លៃសេវាម្ដង ៥ ដុល្លារអាមេរិក

មធ្យោបាយប្រើគណនីរបស់លោកអ្នក

តាមកម្មវិធី JTR Connect ឬសាខាធនាគារ J Trust Royal

(មានការដាក់បញ្ញើស្វ័យប្រវត្តិ និងមានឥណទានសងតាមវិក្កយបត្រ)

ថ្លៃសេវារក្សាទុកគណនីប្រចាំខែ

2 ដុល្លារអាមេរិក

សូមទូរសព្ទមកកាន់ក្រុមការងារបម្រើអតិថិជនរបស់យើង ប្រសិនបើលោកអ្នកតម្រូវការជំនួយ ឬមានសំណួរទូទៅពាក់ព័ន្ធនឹងគណនីអាជីវកម្មរបស់លោកអ្នក។

ទូរសព្ទលេខ៖ +855 (0) 23 999 255

ម៉ោងធ្វើការ៖ 8 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)