សេវាបើកប្រាក់បៀវត្សរ៍
ដំណើរការបើកប្រាក់បៀវត្សរ៍ងាយស្រួល និងមានសុវត្ថិភាពសម្រាប់បុគ្គលិកទាំងអស់របស់លោកអ្នក។
នៅធនាគារ J Trust Royal យើងអាចជួយលោកអ្នកឱ្យមើលឃើញ និងគ្រប់គ្រងលើការបើកប្រាក់បៀវត្សរ៍ប្រកបដោយភាពជឿទុកចិត្តថា លោកអ្នកបានបើកប្រាក់បៀវត្សរ៍ប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាន និងរក្សាសម្ងាត់។
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវសម្រាប់ សេវាបើកប្រាក់បៀវត្សរ៍។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើមុនពេលលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
បុគ្គលិករបស់លោកអ្នកនឹងទទួលបានគណនីបើកប្រាក់បៀវត្សរ៍ម្នាក់មួយ។ ប្រាក់បៀវត្សរ៍ប្រចាំខែនឹងត្រូវផ្ទេរដោយផ្ទាល់ចូលទៅក្នុងគណនីបុគ្គលិកម្នាក់ៗតាមកម្មវិធីអ៊ីនធឺណិត-កម្មវិធី JTR Connect។
មានច្រើនតាមដែលលោកអ្នកចង់បាន។ អាចធ្វើការបើកប្រាក់ជាច្រើនទៅកាន់អ្នកទទួលជាច្រើនផងដែរ។
លោកអ្នកគ្រាន់តែដំឡើងកម្មវិធីតាមអ៊ីនធឺណិត កម្មវិធី JTR Connect សម្រាប់ការបើកប្រាក់បៀវត្សរ៍ និងការបើកប្រាក់ផ្សេងទៀតប៉ុណ្ណោះ។
គណនីប្រតិបត្តិការនេះ គឺមានផ្ដល់ជូនបុគ្គលិកទាំងអស់របស់លោកអ្នកដោយឥតគិតថ្លៃ ហើយថ្លៃសេវាចំណាយលើការផ្ទេរប្រាក់បៀវត្សរ៍គឺត្រឹមតែ 0.50 ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់បុគ្គលិកម្នាក់។