ដំណោះស្រាយគ្រប់គ្រងហានិភ័យពាណិជ្ជកម្មរបស់ធនាគារ J Trust Royal មាន​នៅពេលភាគីម្ខាងនៃប្រតិបត្តិការចង់បាន "លិខិតធានា" ហិរញ្ញវត្ថុដើម្បីជួយដល់ប្រតិបត្តិការមួយៗ ឬប្រតិបត្តិការជាបន្តបន្ទាប់។ លិខិតិធានារបស់យើងផ្ដល់ទំនុកចិត្តថា នឹងអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា។

យើងផ្ដល់ជូនលិខិតធានាធនាគារ និងលិខិតឥណទានអចិន្រ្តៃយ៍។

អត្ថប្រយោជន៍នៃផលិតផលរបស់យើង

ផលិតផលលិខិតធានារបស់យើង៖

  • បន្ថយការប្រើប្រាស់សាច់ប្រាក់ និងធ្វើអោយទុនបង្វិលរបស់លោកអ្នកមានភាពប្រសើរឡើង។
  • ផ្តល់ទំនុកចិត្តដល់ភាគីដែលជាដៃគូជំនួញ និងបង្ហាញថាក្រុមហ៊ុនរបស់លោកអ្នកជាក្រុមហ៊ុនដែលគួរអោយទុកចិត្តបាន ហើយមានសមត្ថភាព និងជំនាញក្នុងការបំពេញការងារដែលផ្តល់ជូន ឬក៏មានលទ្ធភាពដែលអាចចុះកិច្ចសន្យាគម្រោងនានាបាន។
  • ធានានូវរាល់ការទូទាត់ប្រាក់ជូនអ្នកទទួលផល (ភាគីចុះកិច្ចព្រមព្រៀងជាមួយ) ក្នុងលក្ខខណ្ឌដែលភាគីម្ខាងមិនគោរពតាមកិច្ចព្រមព្រៀង។
  • ជាមួយនឹងសេវាភ្លាមៗ និងចេញសញ្ញាប័ណ្ណជូនភ្លាមៗ (ក្នុងកាលៈទេសៈខ្លះ សញ្ញាប័ណ្ណអាចចេញជូនក្នុងថ្ងៃតែមួយនៃថ្ងៃដាក់ពាក្យស្នើសុំ)។
  • ផ្ដល់ជូនជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។
  • មានជាភាសាខ្មែរ និងភាសាអង់គ្លេស។
  • ការអនុម័តផ្តល់ឥណទាន គឺអាស្រ័យលើការវាយតំលៃហានិភ័យធម្មតារបស់ធនាគារ។

លិខិតធានាធនាគារ J Trust Royal

លិខិតធានាពីធនាគារគឺជាកិច្ចព្រមព្រៀងដោយធនាគារក្នុងការទូទាត់ប្រាក់ក្នុងចំនួនមួយជាក់លាក់ទៅឱ្យភាគីទីបី (អ្នកទទួលប្រាក់) ជាក់លាក់ណាមួយជំនួសឱ្យអតិថិជនរបស់យើង។ ចំណុចនេះអាចឱ្យអតិថិជនរបស់យើងចុះកិច្ចសន្យាពាណិជ្ជកម្ម ឬហិរញ្ញវត្ថុដោយមិនចាំបាច់ចំណាយប្រាក់ (ប្រាក់ធានា) ដើម្បីបំពេញតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាពាណិជ្ជកម្ម ឬហិរញ្ញវត្ថុ។

លិខិតឥណទានអចិន្រ្តៃយ៍

ទោះបីលិខិតឥណទាន គឺជាយន្តការទូទាត់ប្រាក់ចម្បងសម្រាប់ប្រតិបត្តិការក៏ដោយ ក៏​លិខិតឥណទានអចិន្រ្តៃយ៍គឺជាយន្តការទូទាត់ប្រាក់បន្ទាប់បន្សំដែរ។ ធនាគារនឹងចេញលិខិតឥណទានអចិន្រ្តៃយ៍ជំនួសឱ្យអតិថិជនអតិថិជនដើម្បីផ្ដល់ការធានាពីលទ្ធភាពរបស់ខ្លួនក្នុងការធ្វើការទូទាត់ប្រាក់ដោយយោងតាមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយដៃគូពាណិជ្ជកម្ម។ ភាគីទាំងអស់ដែលចូលរួមក្នុងប្រតិបត្តិការមិនរំពឹងថា នឹងប្រើលិខិតឥណទានអចិន្រ្តៃយ៍ឡើយ។

ប្រសិនបើប្រតិបត្តិការពាណិជ្ជកម្មរបស់លោកអ្នកត្រូវការលិខិតឥណទានអចិន្រ្តៃយ៍ ធនាគារ J Trust Royal អាចធ្វើជាអ្នកជំនួសលោកអ្នកបាន មិនថាលោកអ្នកជាអ្នកនាំចូល ឬនាំចេញឡើយ។

សម្រាប់សំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុពាណិជ្ជកម្ម

(+855) (0) 89 666 278
(+855) (0) 85 666 458

ម៉ោងការងារ៖

8 ព្រឹក ដល់ 5 រសៀល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

(មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យជាតិ)