យើងផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្មសម្រាប់ការនាំចូល និងនាំចេញដើម្បីជួយលោកអ្នក​ចាត់ចែងលំហូរសាច់ប្រាក់ និងកាត់បន្ថយហានិភ័យសម្រាប់អាជីវកម្មរបស់លោកអ្នក។

កម្ចីហិរញ្ញវត្ថុពាណិជ្ជកម្ម (រូបិយប័ណ្ណក្នុងស្រុក និងបរទេស)

កម្ចីសម្រាប់ការនាំចូល និងនាំចេញ (ក៏ហៅថា កម្ចីហិរញ្ញវត្ថុពាណិជ្ជកម្ម) គឺជាទម្រង់នៃហិរញ្ញវត្ថុលើទុនបង្វិលរយៈពេលខ្លីដែលអាចឱ្យអ្នកនាំចូល និងអ្នកនាំចេញ ផ្ដល់ហិរញ្ញវត្ថុដល់ពាណិជ្ជកម្មរបស់ខ្លួនតាមការធ្វើប្រតិបត្តិការ។ ប្រតិបត្តិការពាណិជ្ជកម្មនីមួយៗត្រូវមានឯកសារពាណិជ្ជកម្មសមស្របជាភ័ស្តុតាង។

កម្ចីហិរញ្ញវត្ថុពាណិជ្ជកម្មអាចត្រូវប្រើដើម្បីជួយដល់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងស្រុក និងឆ្លងកាត់​ព្រំដែន និងជាប្រាក់បុរេប្រទានក្នុងកាតព្វកិច្ចនៃការទូទាត់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេស។

កម្ចីសម្រាប់ការនាំចូល និងនាំចេញផ្ដល់ជូននៅមុនពេលដឹកទំនិញ ឬនៅក្រោយពេលដឹកទំនិញដើម្បី​ឱ្យត្រូវតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាំចូល ឬអ្នកចេញតាមដំណាក់កាលខុសៗគ្នានៃប្រតិបត្តិការពាណិជ្ជកម្ម។

អត្ថប្រយោជន៍សម្រាប់អ្នកនាំចូល៖

  • ទទួលបានប្រាក់/សន្ទនីយភាពត្រូវជាមួយលក្ខខណ្ឌលក់របស់អ្នកនាំចេញ ឬតាមតម្រូវការដែលលក្ខខណ្ឌលក់របស់អ្នកនាំចេញមានមិនគ្រប់គ្រាន់។
  • អាចចរចាពីលក្ខខណ្ឌពាណិជ្ជកម្មកាន់តែល្អជាមួយអ្នកនាំចេញ (ឧ. កាត់បន្ថយការចំណាយ) និងទទួលបានអត្ថប្រយោជន៍ពីអ្នកនាំចេញដែលផ្ដល់ការបញ្ចុះតម្លៃសម្រាប់ការទូទាត់ប្រាក់មុនកំណត់។

អត្ថប្រយោជន៍សម្រាប់អ្នកនាំចេញ៖

  • ទទួលបានប្រាក់តាមការបញ្ជាទិញផលិតផល និងការផ្គត់ផ្គង់ទំនិញសម្រាប់អ្នកនាំចូល។
  • មិនបាត់ឱកាសធ្វើអាជីវកម្ម ប្រសិនបើអ្នកនាំចូលត្រូវការរយៈពេលឥណទានយូរ។

ការទូទាត់ជាមុន

វិធីនេះតម្រូវឱ្យធ្វើការទូទាត់ប្រាក់ដល់អ្នកនាំចេញមុនពេលដឹកទំនិញ។ ជាទូទៅ អ្នកនាំចូល (អ្នកទិញ) ប្រើការផ្ទេរប្រាក់ដើម្បីដាក់ចូលទៅក្នុងគណនីរបស់អ្នកនាំចេញ (អ្នកលក់) មុនថ្ងៃដឹកទំនិញ។ ហានិភ័យ​អាចកើតមានចំពោះអ្នកនាំចូលដោយយោងតាមប្រតិបត្តិការគណនីបើកចំហប្រភេទនេះ។

សេវាប្រមូលឯកសារ

ឯកសារពាក់ព័ណ្ធនឹងការនាំចេញទំនិញ ត្រូវបញ្ជូនបន្តតាមប្រព័ន្ធធនាគារទៅឱ្យអ្នកទិញនៅក្រៅប្រទេសដើម្បីទទួលបានការទូទាត់ប្រាក់។ ការយកប្រាក់អាចធ្វើឡើងនៅពេលទទួលបាន "ឯកសារ" (នៅពេលអតិថិជនឃើញឯកសារហៅថា ការទូទាត់ប្រាក់ឯកសារ) ឬ "ពេលវេលា" (តាមពេលវេលាដែលបានព្រមព្រៀងគ្នានៅថ្ងៃអនាគតដែលវិក្កយបត្រដោះដូរមានសារៈសំខាន់ហៅថា ការទទួលយកឯកសារ)

លិខិតឥណទាន

លិខិតឥណទាន មានសារៈសំខាន់ក្នុងការប្រើជំនួសឱ្យឥណទានធនាគារសម្រាប់អតិថិជនដែលមានបំណងជួយសម្រួលដល់ពាណិជ្ជកម្ម។ លិខិតឥណទានគឺជាកិច្ចព្រមព្រៀងក្នុងកិច្ចសន្យារវាងធនាគារ (ហៅថាធនាគារចេញលិខិត) ជួសឱ្យអតិថិជនរបស់ខ្លួន ដោយអនុញ្ញាឱ្យធនាគារមួយទៀត (ហៅថាធនាគារប្រឹក្សា ឬធនាគារបញ្ជាក់) ធ្វើការទូទាត់ប្រាក់ឱ្យដៃគូពាណិជ្ជកម្ម។

  • ជំហានទី 1​៖ តាមសំណើរបស់អតិថិជនខ្លួន (អ្នកទិញ/អ្នកនាំចូល) ធនាគារចេញលិខិត ត្រូវបើកលិខិតឥណទាន ដើម្បីដកប្រាក់នៅក្រោមឥណទាននោះ។
  • ជំហានទី 2៖ ធនាគារបញ្ជាក់ ត្រូវធ្វើការបញ្ជាក់ជាមួយធនាគារចេញលិខិតថាលិខិតដែលទទួលបាននោះគឺមានសុពលភាព ហើយបន្ទាប់មក អ្នកលក់/អ្នកនាំចេញអាចដឹកទំនិញចេញបាន ដោយដឹងថាខ្លួននឹងទទួលបានការទូទាត់ប្រាក់។
  • ជំហានទី 3៖ នៅពេលបំពេញតាមលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចសន្យារួចហើយ ធនាគារបញ្ជាក់យក​ប្រាក់​តាមលិខិតឥណទាន ហើយបញ្ជូនប្រាក់នោះបន្តឱ្យអ្នកលក់/អ្នកនាំចេញ។

ធនាគារ J Trust Royal អាចដើរតួនាទីជាធនាគារចេញលិខិត និងធនាគារបញ្ជាក់ ដោយអាស្រ័យលើ​តម្រូវការនាំចូល ឬនាំចេញរបស់លោកអ្នក។

ធនាគារ J Trust Royal ក៏អាចផ្ដល់ជូនអ្នកនាំចេញនូវប្រាក់បុរេប្រទានតាមការទូទាត់ប្រាក់ក្នុងលិខិតឥណទានមុនពេលលោកអ្នកបានបំពេញជំហានសំខាន់ដែលបង្ហាញអំពីការលក់ និងឯកសារដឹកទំនិញ។ អត្ថប្រយោជន៍សម្រាប់អ្នកនាំចេញគឺថា ​លោកអ្នកនឹងមិនរង់ចាំរហូតទាល់តែទំនិញបានដឹកជញ្ជូទៅដល់​គោលដៅរបស់ខ្លួនមុនពេលទទួលបានការទូទាត់ប្រាក់នោះទេ។ ថ្លៃសេវា និងកម្រៃផ្សេងៗត្រូវបានអនុវត្ត។

វិក្កយបត្រមិនអាចចរចានៅក្រោមឥណទាន (BNNUC)

BNNUC គឺជាផលិតផលហិរញ្ញប្បទានដែលអតិថិជននាំចូលអាចស្នើសុំធនាគារ J Trust Royal ផ្ដល់ហិរញ្ញវត្ថុ/បញ្ចុះតម្លៃវិក្កយបត្រ* (ផ្ដល់សន្ទនីយភាព) និងបញ្ជូនឯកសារនាំចេញ (រួមជាមួយវិក្កយបត្រ*) ទៅឱ្យធនាគារទំនាក់ទំនងនៅក្នុងប្រទេសរបស់អ្នកទិញដើម្បីយក និងប្រគល់ឯកសារទាំងនោះវិញតាមការណែនាំរបស់អតិថិជន និងធនាគារ J Trust Royal។ ឯកសារនឹងត្រូវប្រគល់ជូនអ្នកទិញលុះត្រាណាតែយកវិក្កយបត្រត្រូវបានទូទាត់ប្រាក់ ឬទទួលយក។

សម្រាប់សំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុពាណិជ្ជកម្ម

(+855) (0) 89 666 278
(+855) (0) 85 666 458

ម៉ោងការងារ៖

8 ព្រឹក ដល់ 5 រសៀល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
(មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យជាតិ)