សំណុំឥណទានលើសសមតុល្យពាណិជ្ជកម្មធនាគារ J Trust Royal អាចផ្ដល់ជូនសាច់ប្រាក់បន្ថែម​​សម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នកធ្វើការចំណាយលើតម្រូវការតាមរដូវ ឬតម្រូវការហិរញ្ញវត្ថុលើទុនបង្វិល។

ជាពិសេស សំណុំឥណទានលើសសមតុល្យគឺជាវិធីមួយដែលអាចឱ្យសមតុល្យគណនីមួយធ្វើការដក​ប្រាក់រហូតដល់កម្រិតចំនួនប្រាក់ដែលបានព្រមព្រៀងគ្នា។

ឥណទានបន្ថែមបន្តបន្ទាប់រយៈពេលខ្លី ឬសំណុំឥណទានលើសសមតុល្យ គឺជាទម្រង់ឥណទានទូទៅ និងមានភាពបត់បែនដែលមានសារៈសំខាន់សម្រាប់អតិថិជនក្នុងការចាត់ចែងលំហូរសាច់ប្រាក់របស់ខ្លួន។ ដើម្បីភាពងាយស្រួលរបស់លោកអ្នក សំណុំឥណទានលើសសមតុល្យពាណិជ្ជកម្មធនាគារ J Trust Royal អាចធ្វើការភ្ជាប់ជាមួយគណនីមូលប្បទានបត្រជំនួញធនាគារ J Trust Royal បាន។

សូមលោកអ្នកស្វែងយល់ពីសំណុំឥណទានលើសមតុល្យ

ប្រភេទឥណទាន

សំណុំឥណទានលើសមតុល្យ ឬឥណទានបន្ថែមបន្តបន្ទាប់រយៈពេលខ្លី (RSTL)

គោលបំណងឥណទាន

គ្រប់គ្រងតម្រូវការហិរញ្ញវត្ថុលើទុនបង្វិល

ទ្រព្យធានា

មានទ្រព្យធានា ឬមិនមានទ្រព្យធានា
ទម្រង់ផ្សេងៗនៃទ្រព្យធានាដែលទទួលយកបានរួមមាន ដូចជាអចលនទ្រព្យសម្រាប់រស់នៅ ឬសម្រាប់ធ្វើអាជីវកម្ម ទ្រព្យសកម្មសម្រាប់ធ្វើអាជីវកម្ម ឬក៏រួមទាំងអស់នេះ។

កាលកំណត់

ជាប់បន្ត អាស្រ័យលើការត្រួតពិនិត្យប្រចាំឆ្នាំ

ប្រភេទអត្រាការប្រាក់

អត្រាការប្រាក់ប្រែប្រួល

កាលកំណត់សងប្រាក់

មានភាពបត់បែន។ មិនមានជាបែបផែនសងប្រាក់ប្រចាំខែតែមួយផ្លូវ ឬជាអប្បបរមាទេ។

ជម្រើសសងប្រាក់

រចនាសម្ព័ន្ធប្រាក់កម្ចីតាមបំណង ដែលមានលក្ខណៈពិសេសដូចជា ការសងប្រាក់ផ្ដាច់ និងរំកិលរយៈពេលកំណត់ឥណទានបន្ថែមថ្មីជាបន្តបន្ទាប់ដែលសមស្រប។

របៀបប្រើប្រាស់គណនីរបស់លោកអ្នកតាម៖

កម្មវិធី JTR Connect សាខាធានាគារ J Trust Royal ឬសៀវភៅមូលប្បទានបត្រ

សេវា និងកម្រៃផ្សេងៗ

សេវា និងកម្រៃផ្សេងៗ ត្រូវបានគិត។

លក្ខន្តិកៈ

រាល់ពាក្យស្នើសុំឥណទានទាំងអស់ ត្រូវតម្រូវទៅតាមលក្ខខណ្ឌអនុម័តផ្តល់ឥណទានជាទូទៅរបស់ធនាគារ J Trust Royal។ ធនាគារនឹងផ្តល់ជូន លក្ខន្តិកៈមួយចំនួនជូនលោកអ្នក ទៅតាមការស្នើសុំ។

សូមទូរសព្ទមកកាន់ក្រុមការងារបម្រើអតិថិជនរបស់យើង ប្រសិនបើលោកអ្នកតម្រូវការជំនួយ ឬមានសំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុលើទុនបង្វិល។

ទូរសព្ទលេខ៖ +855 (0) 23 999 255

ម៉ោងធ្វើការ៖ 8 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)