ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បង្ហាញការគាំទ្រដល់ព្រឹត្តិការណ៍ជិះកង់ ឆ្នាំ ២០២០ នៅខេត្ត សៀមរាប រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)

១០ វិច្ឆិកា​ ២០២០

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ ២០២០ នៅខេត្ត សៀមរាប ដែលបានរៀបចំឡើងដោយសមាគមធនាគានៅកម្ពុជា (ABC)​ ។

ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីមួយរបស់សមាគមធនាគានៅកម្ពុជា ដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ការការពារ

បរិស្ថាន និងទំនួលខុសត្រូវក្នុងសង្គម។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះ ដើម្បីបញ្ជាក់នូវការគាំទ្រចំពោះកិច្ចការទំនួលខុសត្រូវក្នុងសង្គម ដែលសមស្របទៅតាមគោលការណ៍កិច្ចការទំនួលខុសត្រូវក្នុងសង្គមរបស់ធនាគារ ។

តំណាងអោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បុគ្គលិកប្រមាណជាងហាសិបនាក់​ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលបានរៀបចំឡើងនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលានជល់ដំរីនៅឧទ្យានបុរាណអង្គរខេត្តសៀមរាប។

ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជិត ៥០០ នាក់ នេះបើយោងតាមតួលេខទទួលបានពីអ្នករៀបចំកម្មវិធី។