គណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការគ្រប់គ្រងរូបិយប័ណ្ណបរទេសក្រៅពីដុល្លារអាមេរិក។

គណនីនេះផ្ដល់ជូននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ក្នុងនិងក្រៅប្រទេស ទទួល ឬទូទាត់ជារូបិយប័ណ្ណបរទេស និងសម្រួលនូវការគ្រប់គ្រង ហានិភ័យ លើបំរែបំរួលអត្រាប្តូរប្រាក់ប្រកបដោយប្រសិទ្ធភាព។ គណនីនេះរួមមានរូបិយប័ណ្ណដូចជា ដុល្លារអូស្រ្តាលី អឺរ៉ូ  ផោនអង់គ្លេស  យេនជប៉ុន  និងថៃបាត។​

គណនី Foreign Currency
អត្រាការប្រាក់ ០,១% ក្នុងមួយឆ្នាំ
អត្រាការប្រាក់គិតតាមសមតុល្យប្រចាំថ្ងៃ
ការប្រាក់ទទួលបានរៀងរាល់ចុងខែ
ឥតគិតកម្រៃសេវាប្រចាំខែ
កំណត់ឈ្មោះគណនីរបស់លោកអ្នក
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរសព្ទដៃ
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត

មុនពេលលោកអ្នកដាក់ពាក្យស្នើសុំ

លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។

ដំណើរការបើកគណនី Foreign Currency

ជំហានទី 1

ទៅកាន់សាខាធនាគារ J Trust Royal នៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។

ជំហានទី 2

បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal

ជំហានទី 3

ដាក់ប្រាក់តម្កល់អប្បបរមាពេលបើកគណនីរូបិយបណ្ណបរទេសដែលមានតម្លៃស្មើ ៥០០ ដុល្លារអាមេរិក និងសមតុល្យមធ្យមដែលមានតម្លៃស្មើ ៥០០ ដុល្លារអាមេរិក។

ជំហានទី 4

បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។*

*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។

ខិត្តប័ណ្ណ

គណនី Foreign Currency

មាននៅទីនេះ



លក្ខន្តិកៈ ថ្លៃសេវាគណនី Foreign Currency

កម្រៃសេវាប្រចាំខែ

ឥតគិតថ្លៃសេវា

សមតុល្យរក្សាទុកអប្បបរមាក្រោមដែលមានតម្លៃស្មើ ៥០០ ដុល្លារអាមេរិក

គណនីរូបិយបណ្ណបរទេសមានតម្លៃស្មើ ១០ ដុល្លារអាមេរិកក្នុងមួយខែ

ស្នើសុំបិទគណនីមុនកាលកំណត់

មានតម្លៃស្មើ នឹង 20 ដុល្លារអាមេរិក

លក្ខន្តិកៈ

មាននៅទីនេះ

សម្គាល់៖

  • ធនាគាររក្សាសិទ្ធិសម្រាប់រាល់ការទូទាត់ជារូបិយប័ណ្ណបរទេស (ក្រៅពីដុល្លារអាមេរិក) នឹងត្រូវប្តូរទៅជារូបិយប័ណ្ណដុល្លារអាមេរិក។ អត្រាប្តូរប្រាក់នឹងត្រូវអនុវត្តតាមនិតិវិធីស្ដង់ដាររបស់ធនាគារនៅថ្ងៃដែលធ្វើប្រតិបត្តិការ។
  • អត្រារប្ដូរប្រាក់មានការប្រែប្រួល ហើយវានឹងអាចប៉ះពាល់ដល់សមតុល្យ ដែលមាននៅក្នុងគណនីរបស់អតិថិជន។
  • ការប្រែប្រួលអត្រាការប្រាក់នឹងធ្វើឱ្យមានហានិភ័យដល់សមតុល្យរូបិយប័ណ្ណបរទេសដែលមាន។​ រាល់ហានិភ័យទាំងអស់នេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន។ រាល់ការទិញ ឬ បើកគណនីរូបិយប័ណ្ណបរទេស គឺជាការសម្រេចចិត្តដោយឯករាជ្យ​ដែលស្របតាមគោលបំណង និងតម្រូវការរបស់អតិថិជន។

Call Us

Our Customer Care Centre is open 24/7. Call us on +855 (0)23 999 000.

Contact Us

Write to Us

Send your enquiry to us by completing a simple online form.

Online Enquiry Form

Visit Us

Talk to a Personal Banker at your nearest branch.

Find Us