ការផ្ដល់ជូនសម្រាប់ គណនីប្រាក់បញ្ញើមានកាលកំណត់ (២០២៤)

១៥ កុម្ភៈ ២០២៤

កម្មវិធីផ្ដល់ជូនពិសេសជាមួយគណនីប្រាក់បញ្ញើមានកាលកំណត់ នៅតែបន្ត (សម្រាប់អតិថិជនបុគ្គល)

បើកគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មីថ្ងៃនេះ នឹងទទួលអត្រាការប្រាក់រហូតដល់ 5.75% ក្នុងមួយឆ្នាំ (ប្រាក់រៀល) និងរហូតដល់ 5.25% (ប្រាក់ដុល្លារ)។

ការផ្ដល់ជូននេះរហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥

រយៈពេល / ប្រភេទរូបិយបណ្ណ

1 ខែ

3 ខែ

6​ ខែ

12 ខែ

ខ្មែររៀល

3.50%

3.75%

4.25%

5.75%

ដុល្លារអាមេរិក

1.25%

2.50%

4.00%

5.25%

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូននេះមានសុពលភាពពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
  • ការផ្តល់ជូននេះសម្រាប់តែអតិថិជនបុគ្គល ដែលបានបើកគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងកំឡុងពេលផ្តល់ជូន តែប៉ុណ្ណោះ។
  • អនុវត្តសម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មីតែប៉ុណ្ណោះ រីឯគណនីប្រាក់បញ្ញើមានកាលកំណត់ដែលត្រូវបន្តនឹងត្រូវធ្វើឡើងតាមអត្រាស្តង់ដារធម្មតា បើមិនដូច្នេះទេតម្រូវឲ្យមានការអនុម័តណាមួយដែលសមស្រប។
  • ខ និងលក្ខខណ្ឌអំពីប្រភេទគណនី (រួមបញ្ចូលថ្លៃសេវា និងអត្ថប្រយោជន៍) នឹងត្រូវអនុវត្តតាមខ និងលក្ខខណ្ឌចែងក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់ទូទៅ
  • ការប្រាក់ដែលទទួលបាននឹងត្រូវកាត់ពន្ធ 6% សំរាប់និវាសនជន និង14% សំរាប់អនិវាសនជន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។