ក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ ជេ ត្រាស់ រ៉ូយាល់ មានផ្ដល់នូវសេវាបង់ពន្ធជូនទៅអគ្គនាយកដ្ឋានពន្ធដារហើយ។ អតិថិជន និងសាធារណៈជនទាំងអស់ អាចធ្វើការបង់ពន្ធគ្រប់ប្រភេទរួមបញ្ចូលទាំងពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធលើអចលនទ្រព្យ ដោយឥតគិតថ្លៃសេវា។
លោកអ្នកអាចធ្វើការបង់ពន្ធនៅសាខាខាងក្រោម៖
សាខាក្រុងភ្នំពេញ៖
- សាខាក្រមួនស
- សាខាទួលគោក
- សាខាសែនសុខ
- សាខាវិមានឯករាជ្យ
- សាខាផ្សារអូឡាំពិក
- សាខាច្បារអំពៅ
សាខាតាមបណ្ដាខេត្ត៖
- សាខាខេត្តកំពង់ចាម
- សាខាខេត្តព្រះសីហនុ
- សាខាខេត្តសៀមរាប
- សាខាខេត្តបាត់ដំបង
កំណត់សម្គាល់៖
- ម៉ោងបម្រើសេវាកម្ម៖ ថ្ងៃច័ន្ទ ដល់សុក្រ - ម៉ោង ៨ ព្រឹក ដល់ ៣:៣០រសៀល (លើកលែងថ្ងៃបុណ្យជាតិ)
- សេវាកម្ម ឥតគិតថ្លៃ
- សម្រាប់ការស្នើបោះពុម្ពប័ណ្ណប៉ាតង់ នឹងត្រូវគិតកម្រៃ ៤០០០រៀល និងការបង់ពន្ធតាមរយៈ ទម្រង់បង់ប្រាក់ពន្ធ P101 ដោយដៃ នឹងត្រូវគិតកម្រៃ ២០០០រៀល
- ការទូទាត់ នឹងធ្វើឡើងជា ប្រាក់រៀល។ ប្រសិនបើលោកអ្នកបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីរបស់លោកអ្នក ជារូបិយប័ណ្ណដទៃ អត្រាប្តូរប្រាក់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងត្រូវបានប្រើប្រាស់។
ស្វែងរកសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នក នៅទីនេះ។