ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមគាំទ្រកិច្ចផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា
ក្នុងការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅដំណាក់កាលទី៣។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមគាំទ្រវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ឆ្នាំ ២០២៣
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានកិត្តិយសបានចូលរួមគាំទ្រ ជា Silver Sponsor នៃវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ឆ្នាំ ២០២៣។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានចូលរួម និងឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩”
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានកិត្តិយសបានចូលរួមនិងឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩” នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣
ការបរិច្ចាគកុំព្យូទ័រយួរដៃចំនួន 70 គ្រឿងជូនដល់អង្គការចំនួនបី
ធនាគារ ជេ ត្រាស់ រ៉ួយាល់ បានបរិច្ចាគកុំព្យូទ័រយួរដៃចំនួន ៧០ គ្រឿង ជូនដល់អង្គការចំនួន ៣ រួមមាន This Life of Cambodia អង្គការ CEDO និង Tech for Kid Academy។ ការបរិច្ចាកនេះមិនត្រឹមតែបំពេញនូវបុព្វហេតុល្អៗ ផ្សេងៗគ្នា ប៉ុណ្ណោះទេ ថែមទាំងស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។
របាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចេញផ្សាយហើយ!
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្ដីសោមនស្សរីករាយ ជម្រាបជូនថា របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាភាសាខ្មែរ និងភាសាអង់គ្លេស អាចស្វែងរកបាននៅលើគេហទំព័រផ្លូវការរបស់ធនាគារ។
កម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
កម្មវិធីបរិច្ចាគឈាមរយៈពេល២ថ្ងៃ របស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រព្រឹត្តឡើងនៅ៣ ទីតាំងផ្សេងគ្នារួមមាន មន្ទីរពេទ្យកុមារ គន្ធបុប្ផា រាជធានីភ្នំពេញ និងខេត្តសៀមរាប និងមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមកាយឫទ្ធិនារីកម្ពុជា
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការតម្រង់ទិសការងារ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនសផ្លាស់ប្តូរទីតាំងបណ្តោះអាសន្ន
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ទីតាំងបណ្តោះអាសន្ន) បានបើកបម្រើសេវាកម្មធនាគារជូនអតិថិជនទាំងអស់ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី (ក្នុងស្ថានីយ៍រថភ្លើង Royal Railway) ។
ទូទាត់វិក្កយបត្រពន្ធដារតាមរយៈប្រព័ន្ធ JTR Connect
អតិថិជនអាជីវកម្ម និងសាជីវកម្មទាំងអស់អាចធ្វើការទូទាត់វិក្កយបត្រពន្ធដារទៅកាន់អគ្គនាយកដ្ឋានពន្ធដារដែលមានទីតាំងទូទាំង ២៥ ខេត្តក្រុង តាមរយៈប្រព័ន្ធ JTR Connect ដោយឥតគិតថ្លៃ។
វិក្កយបត្រភ្លើងអាចទូទាត់នៅទីតាំង៤បន្ថែមទៀតតាមរយៈ JTR Connect
អតិថិជនសាជីវកម្ម និងអាជីវកម្មទាំងអស់អាចទូទាត់វិក្កយប័ត្រភ្លើងទៅកាន់ EDC ក្នុងខេត្តចំនួន៤បន្ថែមទៀតរួមមានខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ និងកំពង់ចាម តាមរយៈ JTR Connect ដោយឥតគិតថ្លៃ។
សាខាចំនួនពីរបើកដំណើរការពេញលេញជាមួយនឹងរូបរាងថ្មី និងបទពិសោធន៍សេវាកម្មធនាគារកាន់តែប្រសើរ
សាខាខេត្តចំនួនពីររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលមានទីតាំងនៅខេត្តសៀមរាប និងខេត្តព្រះសីហនុត្រូវបានបិទមួយផ្នែកសម្រាប់ជួសជុល និងកែលម្អ កាលពីចុងឆ្នាំ ២០២២ កន្លងមក។ សាខាទាំងពីរបើកបម្រើសេវាកម្មពេញលេញជូនអតិថិជនចាប់ពីថ្ងៃទី ០៦ ខែមីនា និងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។
ធនាគារ ជេ ត្រាស់ រ៉ូយាល់ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់វិនិយោគគិនមកពីប្រទេសជប៉ុន
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានទទួលដំណើរទស្សនកិច្ចរបស់វិនិយោគគិនមកពីប្រទេសជប៉ុនតាមរយៈការរៀបចំពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅប្រទេសជប៉ុន
ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក)
ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)
អបអរសាទរអ្នកឈ្នះរង្វាន់ ពីប្រូម៉ូសិន ចាយបានចាយបាន ជាមួយនឹង J Trust Royal Visa Credit Card
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានសេចក្ដីសោមនស្សរីករាយ សូមប្រកាសអ្នកឈ្នះរង្វាន់limited-edition របស់ FIFA World Cup Qatar 2022TM ពីប្រូម៉ូសិន ចាយបានចាយបាន។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បង្ហាញការគាំទ្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់២០២២ របស់សមាគមធនាគារកម្ពុជា (ABC)
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បង្ហាញការគាំទ្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់២០២២ របស់សមាគមធនាគារកម្ពុជា (ABC)
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលពានរង្វាន់២បន្ថែមទៀត
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលពានរង្វាន់ “ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុត ឆ្នាំ២០២២ ” និង “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារនៅកម្ពុជា ឆ្នាំ២០២២” ពី International Finance Awards 2022
កំណែសម្រួលកម្រៃសេវាដកប្រាក់តាម ATM ចំពោះប័ណ្ណវីសាអន្តរជាតិ
កុំព្យូទ័រចំនួន ៥០ ត្រូវបានបរិច្ចាគទៅដល់ Tech For Kids Academy តាមរយៈយុទ្ធនាការ Computer of Change
ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានបរិច្ចាគកុំព្យូទ័រយួរដៃចំនួន៥០គ្រឿងដល់ Tech for Kids Academy តាមរយៈយុទ្ធនាការ Computer of Change ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក្លាយជាដៃគូលើប្រព័ន្ធទូទាត់ចំណាយ
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន FWD Cambodia បានប្រកាសជាផ្លូវការពីភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយរវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning (“ERP”) របស់ក្រុមហ៊ុន FWD Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ដែលជាផ្នែកមួយនៃ Corporate Connect Solutions (“CCS”) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។