សេវាកម្មផ្ទេរប្រាក់
យើងនឹងជួយបំពេញគ្រប់តម្រូវការផ្ទេរប្រាក់ទាំងក្នុងស្រុក និងក្រៅប្រទេសរបស់លោកអ្នក។
ការផ្ទេរប្រាក់ចេញគឺជាការទូទាត់ប្រាក់របស់លោកអ្នកទៅអ្នកទទួលផលដែលមានគណនីនៅគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេស។
ការផ្ទេរប្រាក់ចូលគឺជាការទទួលប្រាក់ពីអតិថិជនក្រៅពីអតិថិជនធនាគារ J Trust Royal ទាំងនៅក្នុងស្រុក ឬនៅក្រៅប្រទេស។
ប្រាក់របស់លោកអ្នកត្រូវបានផ្ទេរយ៉ាងឆាប់រហ័សតាមរយៈប្រព័ន្ធ SWIFT (ប្រព័ន្ឋផ្ញើសារពីធនាគារទៅធនាគារទូទាំងពិភពលោក) ដោយប្រើបណ្ដាញធនាគារដៃគូធំទូលាយជុំវិញពិភពលោកដែលធ្វើឱ្យការបញ្ជូនប្រាក់បានលឿនឆាប់រហ័សបំផុត។
បណ្ដាញ SWIFT ធានាថាការផ្ទេរប្រាក់គឺធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ ការផ្ទេរប្រាក់ចេញរបស់លោកអ្នកនឹងធ្វើឡើងនៅថ្ងៃដដែលប្រសិនបើការស្នើសុំ ធ្វើឡើងមុនម៉ោង 3 រសៀល។
ប្រសិនបើលោកអ្នកមានគណនីនៅធនាគារ J Trust Royal នោះរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមានបង្ហាញនៅក្នុងរបាយការណ៍របស់លោកអ្នក។ ប្រសិនបើលោកអ្នកផ្ទេរប្រាក់ នោះអ្នកទទួលនឹងទទួលបានការជូនដំណឹងពីការផ្ទេរប្រាក់របស់លោកអ្នក។
យើងសូមសន្យាថានឹងមិនមានការគិតថ្លៃសេវា កម្រៃផ្សេងៗដែលលាក់បាំង ឬករណីណាមួយកើតឡើងដែលមិនរំពឹងទុក នៅពេលលោកអ្នកផ្ញើ ឬទទួលប្រាក់នោះទេ។
ដើម្បីរៀបចំផ្ទេរប្រាក់ពីគណនីធនាគារ J Trust Royal លោកអ្នកត្រូវផ្ដល់ព័ត៌មានលម្អិតខាងក្រោមពីអ្នកទទួលប្រាក់របស់លោកអ្នក។
សូមទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុតដើម្បីរៀបចំផ្ទេរប្រាក់ ឬចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត។
នេះគឺជាការណែនាំសម្រាប់ការទូទាត់ប្រាក់ឆ្លងព្រំដែនមកកាន់ធនាគារ J Trust Royal Bank Plc. (BIC: TCABKHPP) ជារូបិយប័ណ្ណដុល្លារអាមេរិក។
Message Field | Details |
Receiver Correspondent: 54A | SWIFT: CITIUS33 CITI BANK, NEW YORK |
Intermediary: 56A | SWIFT: CRASGB2L CROWN AGENT BANK, LONDON |
Account with Institution: 57A | SWIFT: TCABKHPP JTrust Royal Bank, Phnom Penh |
Beneficiary: 59 | Account Number: …………………………………... Account Name: …………………………………… Address: Require providing full address, at least city and country) |
សូមមេត្តាប្រាកដថារាល់ព័ត៌មានទាំងអស់គួរតែត្រូវបានជ្រើសរើសជម្រើស "A" សម្រាប់ការទូទាត់ដោយផ្ទាល់ បើមិនដូច្នេះទេការទូទាត់របស់អ្នកនឹងត្រូវបានពន្យារពេលឬត្រូវបានច្រានចោល។
ការផ្ទេរប្រាក់ចេញក្រៅប្រទេស | |
កម្រៃជើងសារ | 0.15% (អប្បបរមា 20 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ |
ថ្លៃសេវាខ្សែកាប | អត្រាថេរ 15 ដុល្លារអាមេរិក |
ការផ្ទេរប្រាក់ចេញទៅធនាគារក្នុងប្រទេស | |
កម្រៃជើងសារ |
|
ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស | |
កម្រៃជើងសារ | 0.10% (អប្បបរមា 10 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ |
កម្រៃជើងសារ | ឥតគិតថ្លៃសេវា |
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអនឡាញ