ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃតាមរយៈសេវាធនាគារតាមអុីនធឺណិត
JTR Connect កាន់តែមានភាពងាយស្រួល និងសុវត្ថិភាព
ជាមួយកម្មវិធីរក្សាសុវត្ថិភាព JTRB Authenticator ។
ការចូលប្រើប្រាស់ និងអនុម័តប្រតិបត្តិការនៅលើប្រព័ន្ធ
ប្រតិបត្តិការអុីនធឺណិត JTR Connectអាចប្រព្រឹត្តិទៅបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ទាញយកកម្មវិធីរក្សាសុវត្ថិភាព JTRB Authenticator ក្នុង App Store ឬ Google Play
____
អំពីកម្មវិធី JTRB Authenticator
JTRB Authenticator App ជាកម្មវិធីបង្កើតលេខកូដសម្ងាត់ (One-Time Password - OTP) ដែលមានសុវត្ថិភាព ភ្ជាប់ទៅប្រព័ន្ធប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត JTR Connect ចំពោះអតិថិជនអាជីវកម្ម និងសាជីវកម្ម ដោយអនុលោមតាម ស្តង់ដារផ្ទៀងផ្ទាត់ពីរជំហា៑ន (Two-Factor Authentication) ដោយដាក់បញ្ចូលការចូលប្រើប្រាស់កម្មវីធីដោយស្វ័យប្រវត្តិ និងប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើការស្កេនក្រយៅដៃ ឬផ្ទៃមុខ ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
មុខងាររួមមាន៖
- កម្មវិធី JTRB Authenticator ដំណើរការដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងការបង្កើតលេខកូដ OTP ដែលខុសពីការទទួលលេខកូដ OTP តាមរយៈសារជាអក្សរ ដើម្បីធានាបានថាអតិថិជនអាចទទួលលេខកូដ OTP នៅគ្រប់ទីកន្លែង ។
- កម្មវិធី JTRB Authenticator បង្កើតលេខកូដសម្ងាត់ (OTP) តាមបែបឌីជីថល ដូច្នេះលោកអ្នកពុំចាំចាច់ត្រូវការយកឧបករណ៍បង្កើតលេខកូដសម្ងាត់តាមខ្លួននោះទេ
- ដំណើរការបញ្ចូលជាមួយនឹងលេខសម្ងាត់ដែលមានស្រាប់ និងងាយស្រួល រួមបញ្ចូលជាមួយបច្ចេកវិទ្យាចុងក្រោយ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ដោយការស្កេនក្រយៅដៃ ឬផ្ទៃមុខ ។
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
- របៀបតំឡើង និងប្រើប្រាស់កម្មវិធី (PDF)
PDF 1.05 MB - សំណួរដែលសួរញឹកញាប់ (PDF)
PDF 332 KB