ហិរញ្ញវត្ថុសម្រាប់ការនាំចូល និងនាំចេញ
ផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្មជាច្រើនដើម្បីជួយលោកអ្នកនាំចូល ឬនាំចេញទំនិញរបស់លោកអ្នក។
កម្ចីសម្រាប់ការនាំចូល និងនាំចេញ (ក៏ហៅថា កម្ចីហិរញ្ញវត្ថុពាណិជ្ជកម្ម) គឺជាទម្រង់នៃហិរញ្ញវត្ថុលើទុនបង្វិលរយៈពេលខ្លីដែលអាចឱ្យអ្នកនាំចូល និងអ្នកនាំចេញ ផ្ដល់ហិរញ្ញវត្ថុដល់ពាណិជ្ជកម្មរបស់ខ្លួនតាមការធ្វើប្រតិបត្តិការ។ ប្រតិបត្តិការពាណិជ្ជកម្មនីមួយៗត្រូវមានឯកសារពាណិជ្ជកម្មសមស្របជាភ័ស្តុតាង។
កម្ចីហិរញ្ញវត្ថុពាណិជ្ជកម្មអាចត្រូវប្រើដើម្បីជួយដល់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងស្រុក និងឆ្លងកាត់ព្រំដែន និងជាប្រាក់បុរេប្រទានក្នុងកាតព្វកិច្ចនៃការទូទាត់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេស។
កម្ចីសម្រាប់ការនាំចូល និងនាំចេញផ្ដល់ជូននៅមុនពេលដឹកទំនិញ ឬនៅក្រោយពេលដឹកទំនិញដើម្បីឱ្យត្រូវតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាំចូល ឬអ្នកចេញតាមដំណាក់កាលខុសៗគ្នានៃប្រតិបត្តិការពាណិជ្ជកម្ម។
អត្ថប្រយោជន៍សម្រាប់អ្នកនាំចូល៖
អត្ថប្រយោជន៍សម្រាប់អ្នកនាំចេញ៖
វិធីនេះតម្រូវឱ្យធ្វើការទូទាត់ប្រាក់ដល់អ្នកនាំចេញមុនពេលដឹកទំនិញ។ ជាទូទៅ អ្នកនាំចូល (អ្នកទិញ) ប្រើការផ្ទេរប្រាក់ដើម្បីដាក់ចូលទៅក្នុងគណនីរបស់អ្នកនាំចេញ (អ្នកលក់) មុនថ្ងៃដឹកទំនិញ។ ហានិភ័យអាចកើតមានចំពោះអ្នកនាំចូលដោយយោងតាមប្រតិបត្តិការគណនីបើកចំហប្រភេទនេះ។
ឯកសារពាក់ព័ណ្ធនឹងការនាំចេញទំនិញ ត្រូវបញ្ជូនបន្តតាមប្រព័ន្ធធនាគារទៅឱ្យអ្នកទិញនៅក្រៅប្រទេសដើម្បីទទួលបានការទូទាត់ប្រាក់។ ការយកប្រាក់អាចធ្វើឡើងនៅពេលទទួលបាន "ឯកសារ" (នៅពេលអតិថិជនឃើញឯកសារហៅថា ការទូទាត់ប្រាក់ឯកសារ) ឬ "ពេលវេលា" (តាមពេលវេលាដែលបានព្រមព្រៀងគ្នានៅថ្ងៃអនាគតដែលវិក្កយបត្រដោះដូរមានសារៈសំខាន់ហៅថា ការទទួលយកឯកសារ)
លិខិតឥណទាន មានសារៈសំខាន់ក្នុងការប្រើជំនួសឱ្យឥណទានធនាគារសម្រាប់អតិថិជនដែលមានបំណងជួយសម្រួលដល់ពាណិជ្ជកម្ម។ លិខិតឥណទានគឺជាកិច្ចព្រមព្រៀងក្នុងកិច្ចសន្យារវាងធនាគារ (ហៅថាធនាគារចេញលិខិត) ជួសឱ្យអតិថិជនរបស់ខ្លួន ដោយអនុញ្ញាឱ្យធនាគារមួយទៀត (ហៅថាធនាគារប្រឹក្សា ឬធនាគារបញ្ជាក់) ធ្វើការទូទាត់ប្រាក់ឱ្យដៃគូពាណិជ្ជកម្ម។
ធនាគារ J Trust Royal អាចដើរតួនាទីជាធនាគារចេញលិខិត និងធនាគារបញ្ជាក់ ដោយអាស្រ័យលើតម្រូវការនាំចូល ឬនាំចេញរបស់លោកអ្នក។
ធនាគារ J Trust Royal ក៏អាចផ្ដល់ជូនអ្នកនាំចេញនូវប្រាក់បុរេប្រទានតាមការទូទាត់ប្រាក់ក្នុងលិខិតឥណទានមុនពេលលោកអ្នកបានបំពេញជំហានសំខាន់ដែលបង្ហាញអំពីការលក់ និងឯកសារដឹកទំនិញ។ អត្ថប្រយោជន៍សម្រាប់អ្នកនាំចេញគឺថា លោកអ្នកនឹងមិនរង់ចាំរហូតទាល់តែទំនិញបានដឹកជញ្ជូទៅដល់គោលដៅរបស់ខ្លួនមុនពេលទទួលបានការទូទាត់ប្រាក់នោះទេ។ ថ្លៃសេវា និងកម្រៃផ្សេងៗត្រូវបានអនុវត្ត។
BNNUC គឺជាផលិតផលហិរញ្ញប្បទានដែលអតិថិជននាំចូលអាចស្នើសុំធនាគារ J Trust Royal ផ្ដល់ហិរញ្ញវត្ថុ/បញ្ចុះតម្លៃវិក្កយបត្រ* (ផ្ដល់សន្ទនីយភាព) និងបញ្ជូនឯកសារនាំចេញ (រួមជាមួយវិក្កយបត្រ*) ទៅឱ្យធនាគារទំនាក់ទំនងនៅក្នុងប្រទេសរបស់អ្នកទិញដើម្បីយក និងប្រគល់ឯកសារទាំងនោះវិញតាមការណែនាំរបស់អតិថិជន និងធនាគារ J Trust Royal។ ឯកសារនឹងត្រូវប្រគល់ជូនអ្នកទិញលុះត្រាណាតែយកវិក្កយបត្រត្រូវបានទូទាត់ប្រាក់ ឬទទួលយក។