សេវាកម្មធនាគារប្រចាំថ្ងៃ
យើងផ្ដល់ជូននូវ ផលិតផល និងសេវាកម្មជាច្រើន ដើម្បីជួយអ្នកឱ្យលោកអ្នក សម្រេចគោលដៅហិរញ្ញវត្ថុ និងងាយស្រួលគ្រប់គ្រងប្រាក់របស់លោកអ្នក។
មិនថាលោកអ្នកចង់បានអ្វីនោះទេ យើងដឹងច្បាស់ថា លោកអ្នកចង់បានសេវាកម្មធនាគារដែលមានភាពសាមញ្ញ ងាយស្រួល និងមានសុវត្ថិភាព។ យើងអាចជួយលោកអ្នកបាន។
យើងដឹងថា គណនីមួយមិនអាចបំពេញតម្រូវការអតិថិជនទាំងអស់បានទេ ដូច្នេះហើយ យើងមានគណនីធនាគារប្រចាំថ្ងៃជាច្រើន និងសេវាទូទាត់ប្រាក់ ព្រមទាំងជម្រើសដ៏សម្បូរបែបដូចជាប្រាក់កម្ចីជាលក្ខណៈបុគ្គលផងដែរ រួមមានកាតឥណទាន កម្ចីទិញផ្ទះ និងកម្ចីផ្ទាល់ខ្លួន។
យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកនៅធនាគារ J Trust Royal។
គឺជាគណនីប្រចាំថ្ងៃដ៏ល្អបំផុតដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនប្រៀបធៀបជាមួយគណនីផ្ទាល់ខ្លួនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ស្វែងយល់បន្ថែមប្រសិនបើលោកអ្នកធ្វើប្រតិបត្តិការញឹកញាប់ ហើយមានបំណងចង់បានសៀវភៅមូលប្បទានបត្រនោះ គណនីមូលប្បទានប័ត្របុគ្គលរបស់ធនាគារ J Trust Royal គឺស័ក្តិសមបំផុតសម្រាប់លោកអ្នក។
គណនីមូលប្បទានបត្រផ្ទាល់ខ្លួនគណនីបង្កើនប្រាក់សន្សំរបស់ធនាគារ J Trust Royal គឺជាគណនីប្រាក់សន្សំដែលជួយឲ្យលោកអ្នកអាចសន្សំប្រាក់ដើម្បីបំពេញវត្ថុបំណងរបស់លោកអ្នកកាន់តែឆាប់រហ័ស។
គណនីបង្កើនប្រាក់សន្សំប្រសិនបើលោកអ្នកកំពុងស្វែងរកសមតុល្យនៃការបើកគណនីដំបូងទាប ដើម្បីឈានដល់គោលដៅរបស់លោកអ្នក គណនីសន្សំ GOAL របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាជម្រើសល្អបំផុត។
ស្វែងយល់បន្ថែមគណនីប្រាក់បញ្ញើមានកាលកំណត់ គឺជាមធ្យោបាយដ៏ល្អប្រសើរដែលអាចជួយឱ្យអ្នកទទួលបានទទួលបានការប្រាក់ខ្ពស់ពីប្រាក់សន្សំរបស់លោកអ្នក។ យើងផ្តល់ជូនអត្រាការប្រាក់កាន់តែខ្ពស់អាស្រ័យលើរយៈពេលកំណត់ និងចំនួនប្រាក់ដែលលោកអ្នកវិនិយោគជាមួយយើង។
ស្វែងយល់បន្ថែមគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការគ្រប់គ្រងរូបិយប័ណ្ណបរទេសក្រៅពីដុល្លារអាមេរិក។
The ONE | Personal Cheque | Fast Saver | GOAL Savings | Term Deposit | |
---|---|---|---|---|---|
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • | • | • | • | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត | • | • | • | • | • |
កាតឥណពន្ធវីសាដែលប្រើប្រាស់បានទួទាំងពិភពលោក | • | • | • | • | • |
ឥតដែនកំណត់សម្រាប់ប្រតិបត្តិការធនាគារ J Trust Royal | • | • | • | • | • |
ធ្វើប្រតិបត្តិការជាមួយបណ្តាញម៉ាស៊ីនATMទួទាំងប្រទេស | • | • | • | • | • |
ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ J Trust Royal | • | • | • | • | • |
ឥតគិតថ្លៃសម្រាប់ការទូទាត់វិក្កយប័ត្រតាមម៉ាស៊ីនATM | • | • | • | • | • |
ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ជាអចិន្រ្តៃយ៏ | • | • | • | • | • |
ជម្រើសគណនីជាខ្មែររៀល ឬដុល្លាអាមេរិក | • | • | • | • | • |
ទទួលបានសៀវភៅមូលប្បទានប័ត្រសម្រាប់ការទូទាត់សាច់ប្រាក់ដែលមានចំនួនច្រើន | • | • | • | • | • |
គណនីរួមគ្នា | • | • | • | • | • |
អត្រាការប្រាក់គោលនិងបន្ថែមទៅលើការសន្សំ | • | • | • | • | • |
អត្រាការប្រាក់គិតតាមសមតុល្យក្នុងគណនី | • | • | • | • | • |
អត្រាការប្រាក់ខ្ពស់អាស្រ័យលើរយៈពេលកំណត់ និងចំនួនប្រាក់ដែលលោកអ្នកវិនិយោគ | • | • | • | • | • |
សៀវភៅគណនី | • | • | • | • | • |
វិធីសាស្ត្រទូទាត់ប្រាក់ងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការទិញទំនិញដោយកាត់ចេញពីសមតុល្យនៅក្នុងគណនីរបស់លោកអ្នក ដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន។ រាល់ការចំណាយផ្សេងៗ នឹងត្រូវកាត់ចេញពីសមតុល្យដែលមាននៅក្នុងគណនីធនគាររបស់អ្នកនៅថ្ងៃតែមួយធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការតាមដានការចំណាយរបស់អ្នក។
កាតឥណពន្ធវីសាយើងនឹងជួយលោកអ្នករៀបចំការទូទាត់ឲ្យមានប្រសិទ្ធភាព។ ការទូទាត់ប្រាក់នៅក្នុងស្រុក ឬក្រៅប្រទេស? ត្រូវទូទាត់ប្រាក់តែម្ដង ឬត្រូវទូទាត់ជាប្រចាំ? ត្រូវផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ទូទាត់ជាមូលប្បទានប័ត្រ ឬជាសាច់ប្រាក់សុទ្ធ? យើងនឹងផ្ដល់ជូនអ្នកគ្រប់សេវាកម្មទាំងអស់ មិនថាអ្នកជ្រើសរើសការទូទាត់បែបណានោះទេយើងនឹងផ្ដល់ជូនលោកអ្នកគ្រប់សេវាកម្មទាំងអស់។
យើងដឹងថា អតិថិជនជាច្រើនចូលចិត្តធ្វើប្រតិបត្តិការសេវាកម្មធនាគារនៅផ្ទះ ការិយាល័យ និងសូម្បីតែនៅពេលកំពុងបំពេញការងារ។ សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលថ្មីរបស់យើងអាចជួយលោកអ្នកបាន។ ហើយលោកអ្នកក៏អាចអញ្ជើញមកសាខា ឬតាមរយៈម៉ាស៊ីន ATM បានផងដែរ។
គ្រប់គណនីទាំងអស់ត្រូវបើកនៅតាមសាខាដោយត្រូវបំពេញនូវទម្រង់បែបបទមួយចំនួន ប៉ុន្តែលោកអ្នកអាចធ្វើការរៀបចំទុកជាមុននូវរាល់ឯកសារដែលចាំបាច់សម្រាប់បើកគណនីដោយយោងទៅលើឯកសារយោងដែលមានភ្ជាប់ទាំងអស់នេះ។ លោកអ្នកមិនចាំបាច់បំពេញជាមុនទេ បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់នឹងជួយលោកអ្នកពេលទៅដល់សាខា។
ផ្នែកសេវាអតិថិជនតាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ផ្ញើសារមកកាន់យើងខ្ញុំគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់សុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួយ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់រាល់ប្រតិបត្តិការដែលមិនមានការអនុញ្ញាត។ សូមធ្វើបច្ចុប្បន្នភាពលេខទំនាក់ទំនង ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅលោកអ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពសង្ស័យណាមួយកើតឡើង។
ស្របពេលដែលសេវាកម្មធនាគារតាមប្រព័ន្ធឌីជីផលមានភាពសាមញ្ញក្នុងការប្រើប្រាស់ យើងខ្ញុំក៏បានដាក់បញ្ចូលនូវវិធានការការពាសសុវត្ថិភាពជាច្រើនផងដែរ។ ការគ្រប់គ្រងបណ្តាញសុវត្ថិភាពពីក្រុមហ៊ុនផ្គត់ផ្គង់ដែលបានអនុម័តដោយប្រើប្រាស់កម្មវិធីសសេរកូដប្រកបដោយសុវត្ថិភាព និងធ្វើតេស្តជាប្រចាំពីក្រុមហ៊ុនសន្តិសុខភាគីទីបីដើម្បីការពារអតិជនពីការវាយប្រហារណាមួយ។
សូមទូរស័ព្ទមកយើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចផ្អាកដំណើរការកាតជាបណ្ដោះអាសន្ន ឬជាអចិន្រ្តៃយ៍សម្រាប់កាតដែលបាត់នោះ និងរៀបចំបោះកាតថ្មីឡើងវិញជូនលោកអ្នក។