លិខិតបង្គាប់ការអចិន្រ្តៃយ៏
ធ្វើការទូទាត់ប្រាក់ជំនួសលោកអ្នកដោយស្វ័យប្រវត្តិប្រកបដោយភាពរលូន។
ដំណើរការរៀបចំមានភាពងាយស្រួលដោយលោកអ្នកគ្រាន់តែចូលទៅកាន់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ឬសេវាធនាគារតាមទូរស័ព្ទដៃ ហើយអនុវត្តតាមការណែនាំ ឬទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត។
រៀបចំការទូទាត់ប្រចាំខែសម្រាប់ផលិតផលកម្ចីណាមួយរបស់ធនាគារ J Trust Royal ដូចជាកាតឥណទាន ឬកម្ចីទិញផ្ទះរបស់លោកអ្នក មិនឲ្យយឺតជាងតាមកាលកំណត់ឡើយ។ លោកអ្នកមិនត្រឹមតែអាចជៀសផុតពីការផាកពិន័យចំពោះការទូទាត់មិនទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែ លោកអ្នកថែមទាំងអាចចំណេញពេលវេលាផងដែរ ដោយមិនចាំបាច់មកកាន់សាខាធនាគារជារៀងរាល់ខែ។ លោកអ្នកក៏អាចរៀបចំការទូទាត់ជាបន្តបន្ទាប់សម្រាប់វិក្កយបត្រសេវាសាធារណៈផ្សេងៗរបស់លោកអ្នក ឬការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតដល់ភាគីទីបីផងដែរ។
សេវាកម្មនេះអាចត្រូវបានប្រើប្រាស់ និងរៀបចំឡើងតាម សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ឬ សេវាធនាគារតាមទូរស័ព្ទដៃ ។ សេវាកម្មនេះគឺងាយស្រួលកំណត់ ហើយផ្ដល់ភាពបត់បែនជាច្រើនដូចជា៖ ទឹកប្រាក់ចំនួនប៉ុន្មានដែលត្រូវធ្វើការទូទាត់? ភាពញឹកញាប់ (ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែជាដើម) កាលបរិច្ឆេទចាប់ផ្ដើម និងបញ្ចប់ កាត់ចេញពីគណនីមួយណា? ហើយនរណាជាអ្នកទទួល?។ មិនមានចំនួនកំណត់សម្រាប់លោកអ្នករៀបចំការទូទាត់បែបនេះឡើយ ហើយលោកអ្នកអាចធ្វើការផ្លាស់ប្តូរ ឬលុបចោលសេវានេះបានគ្រប់ពេលវេលា។
លិខិតបង្គាប់ការអចិន្រ្តៃយ៏របស់លោកអ្នកអាចធ្វើឡើងតែមួយដង ឬជាបន្តបន្ទាប់ទៅកាន់គណនីណាមួយនៅក្នុងធនាគារ J Trust Royal ឬធនាគារក្នុងស្រុកផ្សេងទៀត។
លិខិតបង្គាប់ការអចិន្រ្តៃយ៏របស់លោកអ្នកនឹងត្រូវភ្ជាប់ដោយផ្ទាល់ទៅនឹងគណនីដែលលោកអ្នកបានកំណត់ ដូច្នេះការទូទាត់ប្រាក់នឹងអាចកាត់ចេញដោយស្វ័យប្រវត្តិពីគណនីរបស់លោកអ្នក ហើយលោកអ្នកអាចមើលប្រវត្តិប្រតិបត្តិការគណនីរបស់ខ្លួនបានដែលជួយគ្រប់គ្រងប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួល។
រៀបចំធ្វើការទូទាត់ដោយឥតគិតថ្លៃ និងឥតគិតថ្លៃសេវាប្រចាំខែ។
ថ្លៃសេវា 10 ដុល្លារអាមេរិក ប្រសិនបើមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ប្រាក់តាមកាលកំណត់។
ត្រូវប្រាកដថា លោកអ្នកបានបញ្ចូលលេខគណនីត្រឹមត្រូវរបស់អ្នកទទួល និងត្រូវប្រាកដថា គណនីលោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ ដើម្បីជៀសវាងកុំឱ្យមានការកាត់គិតថ្លៃសេវាប្រសិនបើមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់។
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរអនឡាញ