


គណនីនេះត្រូវបានរៀបចំឡើងសម្រាប់អតិថិជនបុគ្គលដែលមានចំណូលខ្ពស់។ ប្រធានផ្នែកទំនាក់ទំនងមានបទពិសោធន៍នៅក្នុងវិស័យធនាគារ នឹងនៅរង់ចាំផ្ដល់ជូនការពិភាក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងដំណោះស្រាយសេវាកម្មធនាគារដ៏សមស្របទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមពីលើនេះ អតិថិជននឹងទទួលបាននូវការផ្ដល់ជូនដ៏សម្បូរបែប រួមមានការទទួលទានអាហារ ប្រកបដោយប្រណិតភាព សេវាសុខភាព និងសុខុមាលភាព រួមទាំងការធ្វើដំណើរ។
អត្រាការប្រាក់ | អាស្រ័យតាមសមតុល្យក្នុងគណនី រហូតដល់ 3.5% ក្នុងមួយឆ្នាំ |
សមតុល្យជាមធ្យមប្រចាំខែ < USD 100,000 | 100 ដុល្លារអាមេរិក /ខែ |
កម្រៃសេវាប្រចាំខែ | ឥតគិតថ្លៃ |
កម្រៃសេវាគណនីគ្មានប្រតិបត្តិការ | ឥតគិតថ្លៃ |
ស្នើសុំបិទគណនីមុន 6 ខែ | 50 ដុល្លារអាមេរិក |
ប្រតិបត្តិការដកប្រាក់ | ឥតដែនកំណត់ |
ខចែង និងលក្ខខណ្ឌ | ដូចគ្នាទៅនឹងខចែង និងលក្ខខណ្ឌរបស់គណនី Premier |
**ការផ្តល់ជូនពិសេស | បន្ទាប់ពីបើកគណនីបានរយៈពេលមួយឆ្នាំ អតិថិជនអាចជ្រើសរើសពីការផ្តល់ជូនពិសេសបន្ថែមដែលទាក់ទងហ្នឹង សុខភាព និងសុខុមាលភាព ឬកន្លែងស្នាក់នៅ។ |