លក្ខខណ្ឌប្រើប្រាស់វេបសាយ

នេះ គឺជាវេបសាយដែលដាក់ដំណើរការដោយក្រុមហ៊ុន ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក  (លេខចុះបញ្ជីក្រុមហ៊ុន 00015704)​ (“ធនាគារហ៊ុន ជេ ត្រាស់ រ៉ូយ៉ាល់“) នៅក្រោមឈ្មោះដូមេន (domain name) "www.jtrustroyal.com" ("វេបសាយរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់) ។

ការប្រើប្រាស់ព័ត៌មាន រូបភាព និងធនធានទិន្នន័យផ្សេងទៀតរបស់លោកអ្នកនៅលើ គេហទំព័រ J Trust Royal (“ធនធានទិន្នន័យលើគេហទំព័រនេះ”) ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន (Terms of Use and the Privacy and Security Statement)

បន្ថែមពីលើលក្ខខណ្ឌដែលមាននៅក្នុងឯកសារនេះ មានលក្ខខណ្ឌជាក់លាក់ផ្សេងទៀត ដែលចាត់ទុកជា ផ្នែកមួយរបស់លក្ខខណ្ឌនៃការប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់ ការមើល-អានផ្នែកជាក់លាក់ណា មួយរបស់គេហទំព័រ J Trust Royal។ ដោយសារលក្ខខណ្ឌបន្ថែមនេះ អាចកំណត់ព្រំដែនសេរីភាពរបស់លោកអ្នក ដូច្នេះលោកអ្នកគួរពិនិត្យមើល លក្ខខណ្ឌទាំងនោះនៅពេលលោកអ្នកបានឃើញក្នុងពេលបើកមើល គេហទំព័រ J Trust Royal ។

វេបសាយរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចមានតំណភ្ជាប់ជាមួយវេបសាយផ្សេងទៀត ដែល​ដំណើរការដោយភាគីទីបី ("វេបសាយរបស់ភាគីទីបី")។ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ មិនប្រើប្រាស់ ឬអនុម័តទៅលើការីនៃវេបសាយរបស់ភាគីទីបីឡើយ ឬព័ត៌មាន ក្រាហ្វិក និងឯកសារនៅក្នុងវេបសាយរបស់ភាគីទីបីទាំងនោះ ("ឯកសាររបស់ភាគីទីបី")។

យោងតាមច្បាប់ជាធរមានដែលមិនអាចដកចេញបាន ធនាគារជេត្រាស់រ៉ូយ៉ាល់មិនធ្វើការធានា ឬ​តំណាងណាមួយឡើយ៖

  • រាល់បញ្ហាទាក់ទងនឹងគុណភាព ភាពទៀងទាត់ លក្ខណៈបច្ចេកទេស ឬក៏ភាពត្រឹមត្រូវនៃ គោលបំណងអំពីសេវាកម្ម ឬផលិតផល ឬក៏ធនធានទិន្នន័យផ្សេងទៀតរបស់ភាគីទីបី ដែលមាននៅលើគេហទំព័រភាគីទីបី ឬ
  • ធនធានទិន្នន័យផ្សេងរបស់ភាគីទីបីនោះមិនរំលោភលើកម្មសិទ្ធិបញ្ញារបស់បុគ្គល ណាមួយឡើយ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មិនផ្តល់សិទ្ធិដល់ការផលិតឡើងវិញនូវធនធាន ទិន្នន័យផ្សេងៗរបស់ភាគីទីបី តាមរយៈការភ្ជាប់ទំនាក់ទំនងធនធានទិន្នន័យផ្សេងៗពីគេហទំព័រនេះទៅធនធានទិន្នន័យ ភាគីទីបីឡើយ។

នៅពេលលោកអ្នកចូលតាមបណ្តាញភ្ជាប់ដែលមាននៅលើគេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់នោះធនធាន ទិន្នន័យរបស់គេហទំព័រភាគីទីបីអាចបង្ហាញឡើងនៅក្នុងផ្ទាំងអំនានរបស់លោកអ្នកដោយធនធាន ទិន្នន័យនៅលើគេហទំព័រនេះ។ ធនធានទិន្នន័យនេះគឺជាធនធានទិន្នន័យភាគីទីបីដោយស្ថិតនៅ ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ផងដែរ។

រាល់ការផ្តល់ជូនពិសេសក្នុងការលក់ និងការផ្សព្វផ្សាយទាក់ទងនឹងទំនិញ និងសេវាកម្ម ដែលមានបង្ហាញ នៅលើគេហទំព័រភាគីទីបី គឺជាការទទួលខុសត្រូវ និងផ្តល់ឱ្យដោយប្រតិបត្តិករ ភាគីទីបី។ រាល់ការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយដែលធ្វើឡើងដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងនាមប្រតិបត្តិករ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនធ្វើសកម្មភាពណាមួយក្នុងនាមជាប្រតិបត្តិករ ភាគីទីបីឡើយ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចទទួលការទូទាត់ប្រាក់ពីប្រតិបត្តិករគេហទំព័រភាគីទីបីទាក់ទងនឹងទំនិញ ឬក៏សេវាកម្ម ដែលផ្គត់ផ្គង់ដោយប្រតិបត្តិករដោយសារលោកអ្នកភ្ជាប់ទៅគេហទំព័រភាគីទីបី ពីគេហទំព័រ J Trust Royal ។

លើកលែងតែមានការបញ្ជាក់អំពីលទ្ធភាពដែលអាចទាញយកកម្មវិធី (download) តាមរយៈ បណ្តាញភ្ជាប់ពី គេហទំព័រ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏ដោយ នោះគឺជាផលិតផលភាគីទីបី។ ផលិតផលទាំងនោះអាចទាមទារឱ្យមាន អាជ្ញាប័ណ្ណរវាងលោកអ្នក និងម្ចាស់ផលិតផលដែលពាក់ព័ន្ធ។ យោងតាមច្បាប់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មិនទទួលខុសត្រូវចំពោះផលិតផលរបស់ភាគីទីបី ហើយក៏មិនផ្តល់ការធានានិងមិនផ្តល់ការយល់ព្រម ចំពោះផលិតផល ឬភាគីណាមួយឡើយ។ ទោះយ៉ាងណាក៏ដោយ យើងសូមស្វាគមន៍រាល់មតិយោបល់ និងសំណូមពរទាក់ទងនឹងផលិតផលទាំងនោះ។

ធនធានទិន្នន័យនៅក្នុងគេហទំព័រនេះអាចមានព័ត៌មានទូទៅអំពីផលិតផល និងសេវាកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ បើមិនដូច្នោះព័ត៌មាននេះ៖

  • មិនមានការបញ្ជាក់អំពីការផ្តល់ជូន ឬការលើកទឹកចិត្តដើម្បីបង្កើតកិច្ចសន្យា ស្របច្បាប់រួមគ្នា និង
  • មិនមែនជាផ្នែកមួយនៃលក្ខខណ្ឌសម្រាប់ផលិតផល និងសេវាកម្មធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល ឬសេវាកម្មជាក់លាក់ណាមួយ សូមបំពេញពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតនៅទំព័រអំពីផលិតផល ឬសេវាកម្ម។

ពាក្យស្នើសុំឥណទានទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌវិនិច្ឆ័យអនុម័តឥណទានទូទៅរបស់ធនាគារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងខ្ញុំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីប្រាកដថារាល់ព័ត៌មាននានា នឹងមិនមានបញ្ហារំខាន ណាមួយកើតឡើងឡើយ ប៉ុន្តែយើងខ្ញុំមិនធានាចំពោះភាពត្រឹមត្រូវ គ្រប់គ្រាន់ ឬពេញលក្ខណៈរបស់ធនធានទិន្នន័យនៅលើគេហទំព័រនេះទេ។ ព័ត៌មានទាំងអស់អាចមាន ការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹង ជាមុន។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមណែនាំថា លោកអ្នកគួរតែស្វែងរកដំបូន្មានឯករាជ្យណាមួយមុនពេលធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹង ធនធានទិន្នន័យនៅលើគេហទំព័រ ឬភាគីទីបី។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនធានាថា គេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬគេហទំព័រភាគីទីបីនឹងមិនមានវ៉ីរុស ឬក៏មិនមានការរំខាន ណាមួយនៅពេលលោកអ្នកចូលមកកាន់គេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ឬគេហទំព័រភាគីទីបី។

 

ក្រៅពីការទទួលខុសត្រូវណាមួយដែលកំណត់ដោយច្បាប់និងមិនអាចមានការលើកលែងនោះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនត្រូវទទួលខុសត្រូវលើលោកអ្នកចំពោះការបាត់បង់ ការខូតខាត បំណុល ការទាមទារសំណង និងការចំណាយណាមួយ (រួមមានដូចជាការកំណត់ចំពោះថ្លៃសេវាផ្លូវច្បាប់ និងថ្លៃការពារ ឬថ្លៃសំណងជំងឺចិត្ត) ដែលកើតឡើង ឬកំណត់ចំពោះធនធានទិន្នន័យលើគេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ឬភាគីទីបីដែលនៅក្នុងកិច្ចសន្យា រួមទាំងការធ្វេសប្រហែស ឬបញ្ញត្តិផ្សេងៗ។

ទំនួលខុសត្រូវរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ចំពោះការបំពានលើលក្ខខណ្ឌ ឬការធានាដែលមានចែង​ដោយច្បាប់ ឬផ្សេងពីនោះ និងដែលមិនអាចដកចេញបាន ត្រូវកម្រិតទំហំទួលខុសត្រូវដែលអាចមានតាមជម្រើសរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់សម្រាប់៖

  • ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មម្ដងទៀត;
  • ការជួសជុលទំនិញ ឬ
  • ការទូទាត់សងតាមថ្លៃដើមទំនិញ​ និងសេវាកម្មដែលបានផ្គត់ផ្គង់ ឬជួសជុលម្ដងទៀត។

លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ (និងកិច្ចព្រមព្រៀងដែលបង្កើតឡើងដោយការប្រើប្រាស់ ព័ត៌មាន រូបភាព និងធនធានទិន្នន័យនៅលើគេហទំព័រធនាគារ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់) និងការចូលមកកាន់ គេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចត្រូវបានបញ្ឈប់គ្រប់ពេលដោយធនាគារ ដោយមិនចាំបាច់ ជូនដំណឹងជាមុន។ រាល់ការកំណត់ អាជ្ញាប័ណ្ណដែលផ្តល់ដោយលោកអ្នក និងរាល់ការបញ្ជាក់ និងដែនកំណត់នៃការទទួលខុសត្រូវដោយធនាគារ នឹងនៅតែបន្ត តែទោះជាយ៉ាងណាក៏ដោយ លោកអ្នកនឹងមិនត្រូវបានផ្តល់សិទ្ធិឱ្យចូលគេហទំព័រ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឡើយ។

 

រាល់ការរក្សាសិទ្ធិ និងការអនុញ្ញាតសិទ្ធិចំពោះធនធានទិន្នន័យនៅក្នុងគេហទំព័រនេះគឺជា កម្មសិទ្ធិរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

គ្មានផ្នែកណាមួយនៃធនធានទិន្នន័យនៅលើគេហទំព័រ អាចត្រូវបានផលិតឡើងវិញ ចម្លងយកដាក់បញ្ចូល ក្នុងភាគីទីបី ភ្ជាប់បណ្តាញ រៀបចំ ដាក់ឱ្យប្រើជាសាធារណៈ ចែកចាយ ឬបញ្ជូន តាមមធ្យោបាយណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លើកលែងកន្លែងដែលចាំបាច់សម្រាប់ មើលធនធានទិន្នន័យគេហទំព័រនេះនៅលើផ្ទាំងអំនាន របស់លោកអ្នក ឬអនុញ្ញាតដោយច្បាប់រក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធ ឬក៏ច្បាប់ផ្សេងៗទៀត ឬក៏លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ

"ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ " និងពាណិជ្ជសញ្ញាដែលពាក់ព័ន្ធ គឺជាពាណិជ្ជសញ្ញារបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក។”

សូមទំនាក់ទំនងមកកាន់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រសិនបើអ្នកចង់ដាក់ភ្ជាប់ទៅនឹងផ្នែកណាមួយ​នៃវេបសាយរបស់ធនាគារ ។

លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់គេហទំព័រធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់របស់លោកអ្នក បញ្ជាក់ថា លោកអ្នកទទួលយល់ព្រមលើលក្ខខណ្ឌក្នុងការប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន។

លក្ខខណ្ឌទាំងនេះ គឺជា លក្ខខណ្ឌប្រើប្រាស់បច្ចុប្បន្ន។ លក្ខខណ្ឌនេះ ជំនួសនូវលក្ខខណ្ឌប្រើប្រាស់គេហទំព័រ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដទៃទៀតដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ ជេ ត្រាស់ រ៉ូយ៉ាល់ពីមុនរហូតមកដល់ បច្ចុប្បន្ននេះ។ ក្នុងពេលណាមួយ ជេ ត្រាស់ រ៉ូយ៉ាល់អាចមានការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយនូវ លក្ខខណ្ឌប្រើប្រាស់ដែលមានការផ្លាស់ប្តូរថ្មី នៅលើគេហទំព័រ J Trust Royal។ លោកអ្នក ទទួលស្គាល់ថា តាមរយៈការធ្វើបែបនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានផ្តល់ជូនលោកអ្នកនូវ ការជូនដំណឹងគ្រប់គ្រាន់អំពីការផ្លាស់ប្តូរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់សូមរក្សាសិទ្ធិមិនធ្វើការបង្ហាញអំពីលក្ខខណ្ឌនៃការប្រើប្រាស់។