ជំហានទី ១
ការបង្ហោះជ្រើសរើសបុគ្គលិក
ជំហានទី ២
ទទួលបានពាក្យស្នើសុំការងារ
ជំហានទី ៣
ពិនិត្យលើប្រវត្តិរូបរបស់បេក្ខភាព
ការងាររបស់យើងទាំងអស់មានបង្ហោះនៅក្នុងវែបសាយ jtrustroyal.com/careers/ ហើយលោកអ្នកនឹងអាចមើលឃើញមុខតំណែងការងារដែលទំនេរ ដែលលោកអ្នកអាចធ្វើការពិចារណា និងដាក់ពាក្យស្នើសុំការងារ។
រយៈពេលកំណត់សម្រាប់ការពិនិត្យមើលពាក្យស្នើសុំបម្រើការងារអាចខុសគ្នាទៅតាមតួនាទីនីមួយៗ។ ទោះបីយ៉ាងណា ជាទូទៅ ការពិនិត្យមើលពាក្យស្នើរសុំអាចមានរយៈពេលពីរសប្ដាហ៍ ក្រោយពីបិទការផ្សព្វផ្សាយការងារ។
ប្រសិនបើលោកអ្នកមានបទពិសោធន៍ចាំបាច់សម្រាប់ការងារដែលខ្លួនដាក់ពាក្យស្នើសុំ យើងនៅតែពិនិត្យមើលពាក្យស្នើសុំបម្រើការងាររបស់លោកអ្នកជាថ្មីម្ដងទៀតដែរ។ ប្រសិនបើលោកអ្នកដាក់ពាក្យស្នើសុំបម្រើការងារដើម្បីបង្កើនបទពិសោធន៍បន្ថែម ប៉ុន្តែ មិនបំពេញតាមគ្រប់លក្ខណវិនិច្ឆ័យទាំងអស់ដែលមានបង្ហាញនៅក្នុងការផ្សព្វផ្សាយការងារទេ លោកអ្នកអាចលើកឡើងអំពីចំណុចទាំងនោះនៅក្នុងលិខិតបង្ហាញចំណាប់អារម្មណ៍ការងារ (cover letter) ឬសេចក្ដីសង្ខេប/សេចក្ដីផ្ដើមនៅក្នុងប្រវត្តិរូបសង្ខេបរបស់លោកអ្នក។
ឯកសារច្បាស់លាស់ និងពេញលេញ ដែលរៀបរាប់អំពីបទពិសោធន៍ និងគុណវុឌ្ឍិរបស់លោកអ្នក លក្ខណៈពិសេសសម្រាប់តួនាទី និងទីកន្លែងដែលលោកអ្នកចង់ចាប់អាជីពការងារនោះ។ រៀបរាប់បទពិសោធន៍ការងារមកទល់ពេលបច្ចុប្បន្នរបស់លោកអ្នក (ជាពិសេស បទពិសោធន៍ការងារពេលថ្មីៗ) ដោយប្រើប្រាស់ពាក្យពេជន៍ច្បាស់លាស់ និងពេញលេញ។ ត្រូវប្រើកម្មវិធីប្រកបពាក្យ ឬវចនានុក្រមជានិច្ច ហើយកុំភ្លេចដាក់បញ្ចូលសមិទ្ធផលការងាររបស់លោកអ្នក ជាជាងគ្រាន់តែការសរសេររៀបរាប់អំពីទំនួលខុសត្រូវរបស់ខ្លួន។ ត្រូវរៀបរាប់អំពីពត៍មានពិតជាក់ស្ដែង រចនាទម្រង់ឯកសារឱ្យមានលក្ខណៈសាមញ្ញ និងកុំភ្លេចដាក់បញ្ចូលព័ត៌មានទំនាក់ទំនងរបស់លោកអ្នក។
សម្រាប់សំនួរបន្ថែមទាក់ទងនឹងការជ្រើសរើសបុគ្គលិកសូមទាក់ទងមកយើងខ្ញុំតាមរយៈ៖ jtrjobs@jtrustroyal.com