ទូទាត់ការចំណាយនៅក្រៅប្រទេស (Tap ឬ Swipe) តាម J Trust Royal Visa Credit Card លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រលប់មកវិញទ្វេដង៖
- ទឹកប្រាក់ត្រលប់ 20%
- ទឹកប្រាក់ត្រលប់ 10 ដុល្លារអាមេរិកបន្ថែមទៀត (សម្រាប់អតិថិជនថ្មី)
រយៈពេលផ្ដល់ជូន៖ ចាប់ពីខែធ្នូ ឆ្នាំ2024 ដល់ខែមេសា ឆ្នាំ2025 (ឬរហូតអស់ថវិកាកំណត់)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ 023 999 000។
ខចែង និងលក្ខខណ្ឌ
- សម្រាប់ម្ចាស់បណ្ណឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ថ្មី និងចាស់)
- ការផ្ដល់ជូន រួមមាន៖
- ទឹកប្រាក់ត្រលប់មកវិញចំនួន 20% នៃការចំណាយសរុបនៅក្រៅប្រទេស ឬអតិបរមា 30 ដុល្លារអាមេរិក (ក្នុងមួយខែ ក្នុងមួយគណនីបណ្ណ)
- ទឹកប្រាក់ត្រលប់មកវិញបន្ថែមចំនួន 10 ដុល្លារអាមេរិក (ទទួលបានម្តងតែប៉ុណ្ណោះ ក្នុងមួយគណនីបណ្ណ) សម្រាប់អតិថិជនថ្មី (ស្នើបណ្ណថ្មី និងប្រើបណ្ណឥណទានក្នុងអំឡុងពេលផ្ដល់ជូន)
- អនុវត្តសម្រាប់ការទូទាត់តាម J Trust Royal Visa Credit Card សរុបអស់ 100 ដុល្លារអាមេរិក ក្នុងមួយខែ (មួយ ឬច្រើនប្រតិបត្តិការ) ជាមួយម៉ាស៊ីន POS នៅក្រៅប្រទេសក្នុងអំឡុងពេលផ្ដល់ជូន (ចំនួនទឹកប្រាក់ ឬប្រតិបត្តិការ ក្នុងខែនីមួយៗ នឹងមិនរាប់បញ្ចូលគ្នានោះទេ)
- អតិថិជនចំនួន 100 រូបដំបូង នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញចំនួន 20% ក្នុងមួយខែ
- អតិថិជនថ្មី (ស្នើបណ្ណថ្មី និងប្រើបណ្ណឥណទានក្នុងអំឡុងពេលផ្ដល់ជូន) ចំនួន 50 រូបដំបូង នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញបន្ថែមចំនួន 10 ដុល្លារអាមេរិក ក្នុងមួយខែ
- ចំនួនទឹកប្រាក់ត្រលប់មកវិញនឹងត្រូវបញ្ចូលទៅក្នុងគណនីបណ្ណឥណទានរបស់អតិថិជន នាចុងខែបន្ទាប់
- ទឹកប្រាក់ត្រលប់មកវិញនឹងធ្វើឡើងតាមគោលការណ៍ “មកមុន បានមុន”
- គណនីបណ្ណឥណទានត្រូវតែដំណើរការ នៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់ត្រលប់មកវិញ
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខចែង និងលក្ខខណ្ឌណាមួយ ដោយមិនបាច់ជម្រាបដំណឹងជាមុន។