JTR KHQR

ជាមួយ JTR QR លោកអ្នកអាចទូទាត់ប្រាក់បែបឌីជីថលទៅកាន់ហាងនានាក្នុងស្រុក ឬទទួលប្រាក់ពីធនាគារក្នុងស្រុកដែលជាសមាជិកបាគងដោយឥតគិតថ្លៃភ្លាមៗ តាមរយៈ កូដ KHQR ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ជម្រើសទូទាត់ដោយគ្មានសាច់ប្រាក់ប្រកបដោយងាយស្រួល និងសាមញ្ញ
  • សុវត្ថិភាពខ្ពស់
  • ​ឥត​គិត​ថ្លៃសេវា
  • ទទួល ឬផ្ទេរប្រាក់ភ្លាមៗ តាមរយៈ JTRB KHQR នៅលើកម្មវិធី J Trust Royal Mobile
  • គ្រប់គ្រងប្រតិបត្តិការតាមរយៈកម្មវិធី J Trust Royal Mobile ឬ Internet Banking
  • ទទួលបាន SMS បញ្ជាក់ពីប្រតិបត្តិការជោគជ័យ​/ទទួលបានសារលោតបញ្ជាក់ពីប្រតិបត្តិការជោគជ័យ
  • ប្ដូរឈ្មោះគណនីទទួល JTRB KHQR សម្រាប់អាជីវកម្មរបស់លោកអ្នក

ថ្លៃសេវា និងការកំណត់

  • ឥតគិតថ្លៃសម្រាប់ប្រតិបត្តិការតាមរយៈ​ KHQR ក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
  • ការកំណត់ប្រតិបត្តិការប្រចាំថ្ងៃពីធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់គឺ 50,000 ដុល្លារអាមេរិក ឬ ខ្មែររៀលដែលមានតម្លៃស្មើ

សម្ភារៈកូដ JTRB KHQR

លោកអ្នកអាចស្នើសុំសម្ភារៈកូដ JTRB KHQR ដូចជា ស្ទីកគ័រ កាតនិងខ្សែកាត និងជើងបញ្ឈរស្កេន សម្រាប់តម្រូវការអាជីវកម្ម​ និងដាក់ក្នុងហាងបាន។​

សម្រាប់ការស្នើសុំ សូមទាក់ទងមកកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជន ឬប្រធានផ្នែកកម្ចីរបស់លោកអ្នក ឬក៏អញ្ជើញមកសាខាផ្ទាល់ដែលនៅជិតលោកអ្នក ឬហៅ​មកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយ:ទូរសព្ទ ០២៣ ៩៩៩ ០០០។

ឯកសារយោង

មាននៅទីនេះ