សេវាកម្មបង់ពន្ធ

ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានទទួលការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យអាចទទួលយកការបង់ពន្ធសាធារណៈក្នុងនាមអគ្គនាយកដ្ឋានពន្ធដារ (GDT) និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (GDCE)។ អតិថិជន និងសាធារណជនអាចធ្វើការបង់ពន្ធគ្រប់ប្រភេទទៅកាន់អគ្គនាយកដ្ឋានពន្ធដារ (GDT) រួមទាំងអចលនទ្រព្យ និងពន្ធដឹកជញ្ជូន​ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ជាមួយធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ ដោយឥតគិតថ្លៃ។

មធ្យោបាយទូទាត់៖

ជម្រើសឌីជីថល៖

  • បង់ពន្ធទៅកាន់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ (GDCE) តាមរយៈកម្មវិធី JTR Mobile​ > ទូទាត់ > សេវាសាធារណៈ
  • បង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារ (GDT) ដូចជាពន្ធអចលនទ្រព្យ ពន្ធមធ្យោបាយដឹកជញ្ជូន និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមរៈកម្មវិធី GDT Taxpayer App ដោយជ្រើសរើសធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូទាត់បង់ប្រាក់។

សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់៖

សាខាក្នុងរាជធានីភ្នំពេញ៖ 

  • សាខាក្រមួនស
  • សាខាទួលគោក
  • សាខាសែនសុខ
  • សាខាវិមានឯករាជ្យ
  • សាខាផ្សារអូឡាំពិក
  • សាខាច្បារអំពៅ

សាខាតាមបណ្ដាខេត្ត៖

  • សាខាក្រុងព្រះសីហនុ
  • សាខាខេត្តកំពង់ចាម
  • សាខាខេត្តសៀមរាប
  • សាខាខេត្តបាត់ដំបង

កំណត់សម្គាល់៖

ស្វែងរកសាខាធនាគារ ជេ​ ត្រាស់ រ៉ូយាល់ ដែលនៅជិតលោកអ្នកបំផុត​នៅទីនេះ