អ្នកដែលប្រើអ៊ីនធឺណិតត្រូវដឹងអំពីប្រភេទកម្មវិធីផ្នែកទន់គ្រោះថ្នាក់ដែលមាន។ កម្មវិធីមេរោគចង្រៃគឺជាកម្មវិធីផ្នែកទន់ដែលបង្កើតឡើងដោយអ្នកវាយប្រហារតាមកុំព្យូទ័រដែលមានចេតនាដើម្បីចូល ឬធ្វើឱ្យមានការខូចខាតដល់កុំព្យូទ័រ ឬបណ្ដាញកុំព្យូទ័រ ជារឿយៗ នៅពេលដែលជនរងគ្រោះនៅតែមិនដឹងពីការលួចចូលបំផ្លាញនោះ។ ប្រភេទកម្មវិធីមេរោគចង្រៃរួមមាន viruses, trojans, spyware, ransomware, adware, worms, និងជាច្រើនទៀត។
- ការពារខ្លួនអ្នកពីមេរោគកុំព្យូទ័រ
- ត្រូវប្រាកដថា កម្មវិធីផ្នែកទន់ដែលដោនឡូនដាក់ក្នុងកុំព្យូទ័រ ឬទូរសព្ទរបស់លោកអ្នកត្រូវបានបំបែក និងថ្មីជានិច្ច ហើយត្រូវប្រើប្រព័ន្ធដំណើរការថ្មីៗទាំងអស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្រោយពីការចេញបច្ចុប្បន្នភាពប្រព័ន្ធទាំងនោះ។
- ត្រូវមានកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីសុវត្ថិភាព (firewall) ថ្មីៗ ហើយធ្វើការស្កេនកុំព្យូទ័ររបស់លោកអ្នកជាទៀងទាត់។
- មិនត្រូវបើកតំណភ្ជាប់ពីប្រភពដែលមិនស្គាល់ឡើយ។
- របៀបដែលយើងការពារលោកអ្នកពីកម្មវិធីមេរោគកុំព្យូទ័រ
- ធនាគារ J Trust Royal គ្រប់គ្រងបណ្ដាញសន្ដិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនដែលមានការអនុម័តជាមួយនឹងកម្មវិធីដែលបានព្រមព្រៀងគ្នាដោយមានការប្រើប្រាស់លេខកូដមានសុវត្ថិភាព និងធ្វើតេស្តជ្រៀតចូលជាទៀងទាត់តាមរយៈក្រុមហ៊ុនសន្តិសុខរបស់ភាគីទីបីដើម្បីការពារអតិថិជនពីកម្មវិធីមេរោគកុំព្យូទ័រ។