ក្រៅពីការលួចបន្លំនេះ អាចមានការក្លែងបន្លំបណ្ណឥណទាន ឬឥណពន្ធ នៅពេលដែលលោកអ្នកបាត់បណ្ណនោះ ឬត្រូវគេលួចបណ្ណ ហើយភាគីទីបីយកប្រើដើម្បីទិញទំនិញ ឬដកប្រាក់ចេញពីបណ្ណនោះ។ មានសារសំខាន់ផងដែរដែលលោកអ្នកត្រូវរាយការណ៍ពីបណ្ណដែលបាត់នោះ ឬបណ្ណដែលត្រូវគេលួចមកកាន់ធនាគារ J Trust Royal ភ្លាមដើម្បីឱ្យយើងលុបចោលបណ្ណរបស់លោកអ្នក ហើយធនាគារនឹងចេញបណ្ណថ្មីជូនលោកអ្នក។
- ការពារខ្លួនអ្នកពីការក្លែងបន្លំបណ្ណឥណទាន និងឥណពន្ធ
- ជ្រើសរើស PIN ដែលលោកអ្នកងាយស្រួលចាំ ប៉ុន្តែ ពិបាកក្នុងការទាយពីអ្នកផ្សេងទៀត។ មិនត្រូវប្រើលេខតាមថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ឬព័ត៌មានផ្ទាល់ខ្លួនដែលមានផ្សាយជាសាធារណៈផ្សេងទៀតរបស់លោកអ្នក ឬលេខតាមលំដាប់ដូចជា 1234 ឡើយ។
- ទំនាក់ទំនងមកកាន់យើងខ្ញុំភ្លាមតាមទូរសព្ទលេខ៖ +855 (0) 23 999 000 ប្រសិនបើកាតឥណទាន ឬកាតឥណពន្ធរបស់លោកអ្នកបាត់ ភ្លេចបាត់ ឬត្រូវបានគេលួច ឬប្រសិនបើ PIN របស់លោកអ្នកត្រូវបានគេលួច។
- សូមជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរព័ត៌មានលម្អិតទំនងរបស់លោកអ្នកដើម្បីឱ្យយើងអាចទំនាក់ទំនងលោកអ្នកបានភ្លាមៗ ក្នុងករណីដែលយើងរកឃើញសកម្មភាពខុសប្រក្រតីទៅលើគណនីរបស់លោកអ្នក។
- ចងចាំលេខអត្តសញ្ញាណផ្ទាល់ខ្លួន (PIN) របស់លោកអ្នក។ មិនត្រូវប្រើ PIN ដូចគ្នាសម្រាប់គ្រប់កាតរបស់លោកអ្នកឡើយ ហើយមិនត្រូវជ្រើសរើសថ្ងៃខែឆ្នាំកំណត់របស់លោកអ្នក ឬលេខដែលអាចងាយសម្គាល់ផ្សេងទៀតដែលលោកអ្នកអាចយកតាមខ្លួន។
- ពិនិត្យមើលរបាយការណ៍ និងទូរសព្ទទាក់ទងទៅកាន់អ្នកចេញកាតឥណទានរបស់លោកអ្នកភ្លាមៗ ប្រសិនបើលោកអ្នកឃើញអ្វីមួយគួរឱ្យសង្ស័យនៅលើវិក្កយបត្ររបស់លោកអ្នក។
- ការក្លែងបន្លំកាតអាចកើតមាននៅគ្រប់ទីកន្លែងនៅទូទាំងពិភលោក។ ត្រូវប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់ក្រៅប្រទេស។
- ប្រើប៊ិចចុះហត្ថលេខាឱ្យបានលឿន នៅពេលលោកអ្នកទទួលបានវា។
- នៅពេលលោកអ្នកប្រើកាតឥណទានតាមអ៊ីនធឺណិត ត្រូវប្រាកដថា លោកអ្នកកំពុងប្រើវែបសាយត៍ដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។
- មិនត្រូវឱ្យលេខកាតរបស់លោកអ្នកទៅមនុស្សចម្លែក ឬអ្នកលក់ទំនិញតាមខ្សែទូរសព្ទដែលទូរសព្ទមករកលោកអ្នក។ មិនត្រូវឱ្យលេខកាតរបស់លោកអ្នកឡើយ លុះត្រាតែលោកអ្នកជាអ្នកផ្ដើមហៅទូរសព្ទ។
- វិធីសាស្ត្រដែលយើងការពារលោកអ្នកពីការក្លែងបន្លំបណ្ណឥណទាន និងឥណពន្ធ
- យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំ ហើយប្រសិនបើយើងរកឃើញសកម្មភាពដែលគួរឱ្យសង្ស័យណាមួយ យើងនឹងទំនាក់ទំនងទៅកាន់លោកអ្នកភ្លាម។ សូមជូនដំណឹងមកកាន់យើងខ្ញុំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ជាពិសេស នៅពេលដែលលោកអ្នកធ្វើដំណើរ ដើម្បីឱ្យយើងអាចទាក់ទងលោកអ្នកបានភ្លាមៗ។
- ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីកាតដែលបាត់ ឬប្រសិនបើកាតរបស់លោកអ្នកត្រូវបានគេលួច សូមរាយការណ៍អំពីព័ត៌មាននោះមកកាន់យើងខ្ញុំភ្លាមតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000។ យើងអាចបិទដំណើរការកាតរបស់លោកអ្នក ឬលុបចោលកាតនោះភ្លាមៗ។ ក្នុងករណីលុបចោលកាតឥណទានរបស់លោកអ្នក នោះលោកអ្នកមិនអាចប្រើកាតនោះជាថ្មីបានឡើយ ហើយចាំបាច់ត្រូវទាក់ទងមកកាន់ធនាគារដើម្បីស្នើសុំកាតថ្មី។ ការបិទដំណើរការកាត គឺជាវិធានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកាតនោះអាចនឹងបើកដំណើរឡើងវិញបាន នៅពេលដែលលោកអ្នករកឃើញកាតដែលបាត់នោះវិញ ប៉ុន្តែ ក្នុងពេលនោះ លោកអ្នកមិនអាចធ្វើប្រតិបត្តិការបានទេ។
- កាតថ្មីអាចត្រូវបាត់ ឬត្រូវលួចដោយភាគីទីបីនៅអំឡុងពេលបញ្ជូនទៅឱ្យលោកអ្នក។ ដើម្បីការពារលោកអ្នកពីបញ្ហានេះ ធនាគារ J Trust Royal តម្រូវឱ្យអតិថិជនមកយកកាតថ្មីដោយផ្ទាល់ពីសាខាណាមួយរបស់យើង។ សូមយកអត្តសញ្ញាណប័ណ្ណដែលមានរូបថតមកតាមខ្លួនដើម្បីបង្ហាញនៅពេលមកយកកាតនោះ។.
- ការមិនទំនួលខុសត្រូវ គឺជាទម្រង់នៃការការពារអ្នកប្រើប្រាស់ ដែលគ្រប់ធនាគារផ្ដល់កាតឥណទានទាំងអស់ត្រូវមានកាតព្វកិច្ចផ្ដល់ជូនលោកអ្នក។ ចំណុចនេះមានន័យថា លោកអ្នកនឹងមិនទទួលខុសត្រូវចំពោះសកម្មភាពក្លែងបន្លំដែលកើតមានទៅលើគណនីរបស់លោកអ្នកឡើយ។ ទោះបីយ៉ាងណា មានលក្ខខណ្ឌនិងករណីលើកលែងមួយចំនួនអាចត្រូវបានអនុវត្ត ដែលលោកអ្នកគួរចាំទុក៖ លោកអ្នកមានកាតព្វកិច្ចរាយការណ៍អំពីសកម្មភាពក្លែងបន្លំឱ្យបានឆាប់ នៅពេលលោកអ្នកកត់សម្គាល់ឃើញករណីទាំងនោះ ហើយលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរដើម្បីការពារកាតរបស់លោកអ្នកកុំឱ្យបាត់ ឬគេលួច។ ដោយអាស្រ័យលើកាតដែលលោកអ្នកមាន មានចំនុចមួយចំនួនផ្សេងទៀតដែលអាចមាននៅក្នុងគោលនយោបាយកាតរបស់លោកអ្នក។