ការលួចបន្លំ

ការលួចបន្លំកើតមានឡើងនៅពេលដែលព័ត៌មានដែលរក្សាទុកក្នុងបន្ទះម៉ាញ៉េទិកនៅក្នុងប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធរបស់លោកអ្នកត្រូវបានគេលួច នៅពេលលោកអ្នកឆូតប័ណ្ណនៅពេលទិញទំនិញ ឬប្រតិបត្តិការនៅតាមទូម៉ាស៊ីន ATM។ ពេលនោះ ចោរអាចធ្វើប័ណ្ណក្លែងក្លាយដោយប្រើព័ត៌មានលម្អិតដែលបានលួចពីលោកអ្នក។ នៅពេលធ្វើរួច ចោរអាចប្រើប័ណ្ណក្លែងក្លាយនោះដើម្បីធ្វើការទិញទំនិញដោយប្រើកម្មវិធីឥណទានរបស់លោកអ្នក។ ហាងមិនស្មោះត្រង់អាចមិនត្រឹមតែ "លួចបន្លំ" យកប័ណ្ណឥណទានរបស់លោកអ្នកប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើប្រតិបត្តិការចម្លង​ដោយមិនមាការអនុញ្ញាតដោយប្រើព័ត៌មានលម្អិតនៅក្នុងប័ណ្ណរបស់លោកអ្នកផងដែរ។

  1. ការពារខ្លួនអ្នកពីការលួចបន្លំ

    1. ត្រូវពិនិត្យមើលកាតរបស់អ្នក ដើម្បីដឹងថា កាតកំពុងត្រូវបានប្រើតែក្នុងម៉ាស៊ីនមួយ​ប៉ុណ្ណោះ។
    2. មិនត្រូវចែករំលែក PIN របស់លោកអ្នកឡើយ និងមិនត្រូវសម្ញែងកាតនោះ នៅពេលលោកអ្នកបញ្ចូល PIN របស់ខ្លួន។ បាំងប៊ូតុងឃី នៅពេលលោកអ្នកបញ្ចូល PIN លោកអ្នក អាចជួយការងារនរណាម្នាក់លួចពីលោកអ្នក។
    3. មុនពេលលោកអ្នកប្រើទូម៉ាស៊ីន ATM ត្រូវរកមើលសញ្ញាកែបន្លំដូចជាការកោសនៅជុំវិញរន្ធដាក់កាត (card slot) រន្ធដាក់កាតមិនស្គាល់ ឬមើលចម្លែក ឬលក្ខណៈពិសេសផ្សេងទៀតដែលមើលទៅមិនត្រឹមត្រូវ។
    4. ប្រើទូម៉ាស៊ី ATM នៅខាងក្នុងជំនួសឱ្យទូម៉ាស៊ីន ATM នៅខាងក្រៅប្រសិនបើអាចធ្វើទៅបាន ដោយសារទូម៉ាស៊ីន ATM នៅខាងក្នុងជាទូទៅឧក្រិដ្ឋជនពិបាកកែក្លែងបន្លំ។
    5. ពិនិត្យមើលរបាយការណ៍កាតឥណទានរបស់លោកអ្នកជាទៀងទាត់ ហើយរាយការណ៍ភ្លាមៗពីប្រតិបត្តិការក្លែងបន្លំ ឬសកម្មភាពគណនីគួរឱ្យសង្ស័យណាមួយនោះ។
    6. ជូនដំណឹងមកកាន់យើងខ្ញុំ នៅពេលលោកអ្នកទៅក្រៅប្រទេស។ ការឱ្យយើងដឹងពីទីកន្លែងដែលលោកអ្នកនឹងទៅ នឹងជួយយើងកំណត់ប្រតិបត្តិការស្របច្បាប់ដែលលោកអ្នកធ្វើ នៅពេលនៅក្រៅប្រទេស។ ដូចគ្នានេះដែរ វានឹងជួយយើងស្វែងរកសកម្មភាពគួរឱ្យសង្ស័យ និងអាចឱ្យយើងទាក់ទងទៅកាន់លោកអ្នក ប្រសិនបើយើងត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការនោះ។
       
  2. វិធីសាស្ត្រដែលយើងការពារលោកអ្នកពីការលួចបន្លំ

    1. វិធានការពីរ chip-and-PIN នៅក្នុងកាតឥណទាន និងកាតឥណពន្ធធ្វើឱ្យឧក្រិដ្ឋជនពិបាកក្នុងការយកព័ត៌មានរបស់លោកអ្នក។ មីក្រូឈីបដែលបង្គប់នៅក្នុងកាតមានព័ត៌មានលម្អិតដែលត្រូវបានបំលែងលេខកូដអំពីកាតរបស់លោកអ្នកដែលមិនអាចងាយនឹងទាញយករបស់លួចបន្លំ និង PIN កាន់តែពិបាកថែមទៀតសម្រាប់ចោរក្នុងការប្រើកាតរបស់លោកអ្នកកន្លែងបន្លំទំនិញ។.
    2. ប្រសិនបើលោកអ្នកមានកាតឥណទានដែលត្រូវប្រើហត្ថលេខាជំនួសឱ្យលេខកូដ PIN យើងសូមណែនាំលោកអ្នកទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីអាចឱ្យយើងបន្ថែមលេខកូដ PIN ទៅក្នុងកាតរបស់លោកអ្នក និងផ្ដល់សុវត្ថិភាពបានកាន់តែប្រសើរជាងនេះ។.
    3. យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំដើម្បីចាប់សកម្មភាពកាតខុសប្រក្រតីឱ្យបានលឿន។ សូមលោកអ្នកជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដើម្បីក្រុមការងារតាមដានការក្លែងបន្លំ អាចមានភាពងាយស្រួលទាក់ទងលោកអ្នក ដើម្បីពិនិត្យមើលថាតើ​ប្រតិបត្តិការថ្មីៗនោះជាប្រតិបត្តិការរបស់លោកអ្នកឬយ៉ាងណា។