ការលួចអត្តសញ្ញាណកើតមាននៅពេលដែលមនុស្សមិនស្មោះត្រង់ ឬក្រុមមនុស្សប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក ដោយមានចេតនាបន្លំធ្វើជារូបលោកអ្នកដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬអត្ថប្រយោជន៍ផ្សេងទៀត។ ជារឿយៗ បញ្ហានេះបន្សល់ទុកនូវប្រវត្តិឥណទានមិនល្អដល់ម្ចាស់អត្តសញ្ញាណរូបនោះនូវបំណុលយ៉ាងច្រើន ហើយក្នុងករណីខ្លះ មានបញ្ហាផ្លូវច្បាប់ផងដែរ។
ការពារខ្លួនអ្នកពីការលួចអត្តសញ្ញាណ
- បញ្ឈប់សិន មុនពេលចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជាថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងព័ត៌មានលម្អិតធនាគារបស់លោកអ្នក ហើយមិនត្រូវចែករំលែកវាឡើយ ក្នុងករណីដែលលោកអ្នកមិនចាំបាច់នោះ ឬគិតថា វាមិនត្រឹមត្រូវ។
- កែសម្រួលការកំណត់ឯកជនភាពតាមប្រព័ន្ធផ្សព្វផ្សាយរបស់លោកអ្នកទៅជាឯកជន ប្រសិនបើអាចធ្វើទៅបាន។
- ចៀសវាងចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅពេលប្រើ Wi-Fi សាធារណៈឥតគិតថ្លៃ។
- ត្រូវរាយការណ៍ភ្លាមពីការបាត់ ឬចោរលួចឯកសារដូចជាប័ណ្ណបើកបរ ប័ណ្ណឥណទាន ឬលិខិតឆ្លងដែនរបស់លោកអ្នក។
- រក្សាទុកឯកសារពន្ធដារ និងឯកសារហិរញ្ញវត្ថុផ្សេងទៀតនៅកន្លែងមានសុវត្ថិភាព។
- លុបចោលគណនីមិនប្រើទាំងអស់ដែលលោកអ្នកមាន។
វិធីសាស្ត្រដែលយើងការពារលោកអ្នកពីការលួចអត្តសញ្ញាណ
- នៅពេលលោកអ្នកចូលទៅកាន់កម្មវិធីប្រតិបត្តិការធនាគារឌីជីថលណាមួយរបស់យើង នាមត្រកូល និងលេខសម្ងាត់របស់លោកអ្នកត្រូវបំលែងជាលេខកូដ ដែលមានន័យថា ទិន្នន័យរបស់លោកអ្នកត្រូវបានបំលែងទៅជាលេខកូដស្មុគស្មាញដើម្បីលាក់បាំង។
- នៅពេលលោកអ្នកទូរសព្ទមកកាន់យើងខ្ញុំ ឬស្នើសុំការផ្លាស់ប្ដូរការកំណត់គណនីរបស់លោកអ្នក យើងនឹងសូមឱ្យលោកអ្នកធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកដើម្បីប្រាកដថា ពិតជាលោកអ្នកមែន។ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណនឹងមិនជាប់ពន្ធច្រើនទេ ហើយជាវិធានការមានសារៈសំខាន់ដើម្បីរក្សាទុកទិន្នន័យរបស់លោកអ្នកមានសុវត្ថិភាពថែមទៀងផង។
- យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំដើម្បីចាប់សកម្មភាពកាតខុសប្រក្រតីឱ្យបានលឿន។ សូមលោកអ្នកជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដើម្បីក្រុមការងារតាមដានការក្លែងបន្លំ អាចមានភាពងាយស្រួលទាក់ទងលោកអ្នក ដើម្បីពិនិត្យមើលថាតើប្រតិបត្តិការថ្មីៗនោះជាប្រតិបត្តិការរបស់លោកអ្នកឬយ៉ាងណា។
- ក្រៅពីវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត យើងក៏រក្សាទុកស្តង់ដារសន្តិសុខផ្ទៃក្នុងរឹងមាំផងដែរដើម្បីធានាថា បុគ្គលិកធនាគារ (និងអ្នកផ្សេងទៀតដែលមានសិទ្ធិចូលបរិវេនធនាគារ) មិនមានឱកាសលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនយើង។