កាលពីថ្ងៃទី 27 ខែតុលា និងថ្ងៃទី 03 ខែវិច្ឆិកា ឆ្នាំ 2024 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីចែករំលែកពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុ“ ចំនួនពីរវគ្គ ជូនដល់ និស្សិតស្រីចំនួន 40 នាក់ មកពីអង្គ្គការ Education First Cambodia (EFC) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយផ្តល់កម្មវិធីអាហារូបករណ៍ដល់និស្សិតស្រីៗ ក្នុងគោលបំណងជួយដល់និស្សិតស្រីៗ ផ្គត់ផ្គង់ពួគគាត់អាចបន្តការសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។
ការចែករំលែកទាំងនេះ បានបញ្ចូលប្រធានបទចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេជានិស្សិតសាកលវិទ្យាល័យ។ វគ្គចែករំលែក ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ដោយមានការចូលរួមសំណេះសំណាលប្រកបដោយភាពស្និតស្នាល ជាមួយនិស្សិត លើប្រធានបទដូចខាងក្រោម៖
- ការរៀបចំផែនការថវិកា៖ តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងលុយរបស់ខ្ញុំឱ្យកាន់តែប្រសើរឡើង?
- ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ កំណត់ផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង
- គន្លឹះសម្រាប់ការសន្សំ និងការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធិភាព
- សេវាកម្មធនាគារ និងផលិតផល សម្រាប់តម្រូវការប្រចាំថ្ងៃ
តាមរយៈការចូលរួមក្នុងវគ្គចែករំលែក ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ វាមិនត្រឹមតែអាចជួយពង្រឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អនាគតរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអោយពួកគាត់ អាចចែករំលែក ចំណេះដឹងទាំងនេះ ដល់សមាជិកគ្រួសារ និងសហគមន៍កាន់តែទូលំទូលាយផងដែរ។ តាមរយៈការធ្វើដូច្នេះ ពួកគេអាចរួមចំណែកដល់វប្បធម៌នៃការចែករំលែកចំណេះដឹង និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នានៅជុំវិញពួកគេ។ សកម្មភាពទាំងនេះ ស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។