រាជធានីភ្នំពេញ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2025 – កម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមប្រធានបទ "Be A Hero: Show Your Care, Share Your Love" ចំនួន ២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ។​

គំនិតផ្តួចផ្តើមរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២០ និង៣០ ខែឧសភានេះ ប្រព្រឹត្តឡើងដើម្បីជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោក មានគោលបំណងជួយដល់សេវាថែទាំសុខភាពសំខាន់ៗ ក៏ដូចជារួមចំណែកបំពេញតម្រូវការស្តុកឈាមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា សម្រាប់ព្យាបាលអ្នកជំងឺ ជាពិសេសកុមារ។

បុគ្គលិកធនាគារចំនួន 75 នាក់ដែលក្នុងនោះរួមមាន 72 នាក់មកពីរាជធានីភ្នំពេញ និង 3 នាក់មកពីសាខាបាត់ដំបង បានស្ម័គ្រចិត្តចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ នៅទីតាំងចំនួន 2 ផ្សេងគ្នា គឺមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង។

គំនិតផ្តួចផ្តើមនេះផងដែរ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការចូលរួមក្នុងសហគមន៍ និងជួយដល់សុខុមាលភាពរបស់កុមារ ក៏ដូចជាអ្នកជំងឺដែលត្រូវការជំនួយនៅក្នុងប្រទេសកម្ពុជា។