សេវាបើកប្រាក់បៀវត្ស

ដំណោះស្រាយបើកប្រាក់បៀវត្សងាយស្រួល និងប្រកបដោយសុវត្ថិភាពសម្រាប់អាជីវកម្ម និងសាជីវកម្មរបស់លោកអ្នក ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ការចូលទៅមើលដោយប្រើកម្មវិធី JTR Connect ដើម្បីគ្រប់គ្រងប្រាក់បៀវត្សរបស់លោកអ្នក និងសកម្មភាពហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតនៃក្រុមហ៊ុនរបស់លោកអ្នក។
  • ទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីៗទៅលើប្រតិបត្តិការបើកប្រាក់បៀវត្សរបស់លោកអ្នក។
  • មានជម្រើសងាយស្រួលជាច្រើនសម្រាប់ការបើកប្រាក់បៀវត្សរបស់លោកអ្នក (ដោយដៃ បញ្ចូលឯកសារ ការចម្លងឯកសារប្រតិបត្តិការ និងគំរូប្រតិបត្តិការ)។
  • ធានាការសម្ងាត់ដោយអ្នកប្រើប្រាស់មានសិទ្ធិចូលមើលតាមមធ្យោបាយជាច្រើនតាមកម្មវិធី JTR Connect។ មានក្រុមការងារដ៏មានជំនាញរង់ចាំជួយបំពេញតម្រូវការបើកគណនីបុគ្គលិករបស់លោកអ្នក។
  • ផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកជាមួយនឹង គណនីបៀវត្សសន្សំ Plus និង កម្ចី

ខចែង និងលក្ខខណ្ឌ

  • ក្នុងករណីដែលអតិថិជនដែលប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍ ធ្វើឱ្យមានកំហុសលើការទូទាត់ប្រាក់បៀវត្សរ៍ ជាទំនួលខុសត្រូវរបស់អតិថិជនក្នុងការប្រមូលលើសាច់ប្រាក់ដែលបង់លើស ឬប្រាក់ខែដែលបានទូរទាត់រួច។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះប្រាក់បៀវត្សរ៍ ឬគណនីដែលបង់ប្រាក់លើសណាមួយដែលធនាគារ បានធ្វើការទូទាត់ស្របតាមការណែនាំដែលផ្តល់ដោយអតិថិជននោះទេ។
  • អតិថិជនត្រូវជូនដំណឹងដល់ធនាគារអំពីកាផ្លាស់ប្តូរណាមួយរបស់និយោជិតដែលនៅក្រោមកញ្ចប់ប្រាក់បៀវត្សរ៍របស់ខ្លួន។ ការជូនដំណឹងបែបនេះអាចធ្វើឡើងតាមរយៈអ៊ីមែល ឬលិខិតជូនដំណឹង លើកលែងតែករណីនៃដែលមានកាផ្លាល់ប្តូរនិយោជិតដែលរស់នៅក្រៅប្រទេស ការជូនដំណឹងត្រូវធ្វើជាទម្រង់លិខិតជូនដំណឹង។
  • ក្នុងករណីដែលគណនីបើកប្រាក់បៀវត្សរ៍លែងត្រូវបានប្រើប្រាស់សម្រាប់ការបើកប្រាក់បៀវត្សរ៍ អតិថិជនត្រូវជូនដំណឹងទៅម្ចាស់គណនីដើម្បីទៅជួបធនាគារសម្រាប់ការបិទគណនី។ បើមិនដូច្នេះទេ បន្ទាប់ពីរយៈពេល 3 ខែបន្ទាប់ពីលែងប្រើ គណនីនឹងត្រូវបិទដោយស្វ័យប្រវត្តិ និងដោយគ្មានការជូនដំណឹង ប្រសិនបើមានសមតុល្យនៅក្នុងគណនីសូន្យ។ ឬក៏គណនីប្រាក់បៀវត្សរ៍នឹងប្តួរទៅជាគណនីផ្ទាល់ខ្លួន ជាមួយនឹងថ្លៃសេវាស្តង់ដារ។
     

លក្ខខណ្ឌបើកគណនី

សម្រាប់និយោជក

មកកាន់សាខាដែលនៅជិតលោកអ្នក ឬទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជន សម្រាប់ព័ត៌មានបន្ថែម។

សម្រាប់បុគ្គលិក

ជំហានទី1

ទៅកាន់ ឬទាក់ទង ក្រុមការងារសេវាប្រាក់បៀវត្សរបស់ធនាគារ

ជំហានទី2

បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។ បង្ហាញឯកសារតម្រូវ៖ លិខិតបញ្ជាក់ការងារ

ជំហានទី3

បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

សំណួរដែលសួរញឹកញាប់

បុគ្គលិករបស់លោកអ្នកនឹងទទួលបានគណនីបើកប្រាក់បៀវត្សម្នាក់មួយ។ ប្រាក់បៀវត្សប្រចាំខែនឹងត្រូវផ្ទេរដោយផ្ទាល់ចូលទៅក្នុងគណនីបុគ្គលិកម្នាក់ៗ តាមកម្មវិធីអ៊ីនធឺណិត-កម្មវិធី JTR Connect។

មានច្រើនតាមដែលលោកអ្នកចង់បាន។|
អាចធ្វើការបើកប្រាក់ជាច្រើនទៅកាន់អ្នកទទួលជាច្រើនផងដែរ។

លោកអ្នកគ្រាន់តែដំឡើងកម្មវិធីតាមអ៊ីនធឺណិត កម្មវិធី JTR Connect សម្រាប់ការបើកប្រាក់បៀវត្ស និងការបើកប្រាក់ផ្សេងទៀតប៉ុណ្ណោះ

គណនីប្រតិបត្តិការនេះ គឺមានផ្ដល់ជូនបុគ្គលិកទាំងអស់របស់លោកអ្នកដោយឥតគិតថ្លៃ ហើយថ្លៃសេវា​ចំណាយលើការផ្ទេរប្រាក់បៀវត្ស គឺត្រឹមតែ 0.50 ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់បុគ្គលិកម្នាក់ក្នុងមួយប្រតិបត្តិការ។

គណនីបៀវត្សសន្សំ គឺជាគណនីសន្សំ Plus ដែលរចនាឡើងថ្មីសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់គណនីប្រាក់បៀវត្សស្រាប់ជាមួយធនាគារ ជេ ត្រាស់​ រ៉ូយាល់។

គណនីនេះផ្ដល់ជូនសម្រាប់តែអតិថិជនដែលកំពុងប្រើប្រាស់គណនីប្រាក់បៀវត្សជាមួយធនាគារ ជេ​ត្រាស់ រ៉ូយ៉ាល់តែប៉ុណ្ណោះ។

ធនាគារ សូមមិនណែនាំអោយលោកអ្នកប្រើប្រាស់ គណនីសន្សំ ណាមួយជាគណនីសម្រាប់ទូទាត់បង់សងកម្ចីប្រចាំខែនោះទេ។