ភ្នំពេញ ថ្ងៃទី៩-១២ ខែមេសា ឆ្នាំ២០២៦៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួម និងគាំទ្រ “ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦” លើកទី៣ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ដែលប្រព្រឹត្តិទៅនៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
កម្មវីធីនេះ ផ្ដួចផ្ដើម និងរៀបចំដោយសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់តម្លៃ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីបង្កើតឱកាសការងារ ពង្រឹងខ្សែចង្វាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ឆ្នាំនេះ កម្មវិធីបានទាក់ទាញអ្នកចូលរួមប្រហែល 8,000 នាក់ បង្ហាញពីការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន និងការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលខ្មែរ។
ក្នុងនាមជាអ្នកឧបត្ថម្ភកញ្ចប់ Silver ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការគាំទ្រអាជីវកម្មក្នុងស្រុក តាមរយៈការផ្តល់ជូននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងចូលរួមជំរុញកំណើនប្រកបដោយនិរន្តរភាពក្នុងប្រព័ន្ធអេកូរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។