ថ្ងៃទី១៩-២២ ខែធ្ណូ ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមសហការឧបត្ថម្ភក្នុង ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោមប្រធានបទ “អ្នកអាន គឺជាអ្នករៀនពេញមួយជីវិត” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ដល់ ទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងខាងមុខសាលាបុរីកោះពេជ្រ។ សកម្មភាពនេះរៀបចំឡើងស្របនឹងរបៀបវារៈនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។

ស្របគ្នានេះដែរ រយៈពេលបួនថ្ងៃពេញ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ក៏បានដាក់បង្ហាញស្តង់កម្មវិធីកម្សាន្ត (អាន លេង​ រៀនCorner) ដើម្បីឱ្យអ្នកចូលរួមបានមកអានសៀវភៅ ផាត់ព៌ណ លេងហ្គេម និងទទួលរង្វាន់យកទៅផ្ទះវិញ ហើយយើងក៏មានក្រុមការងារដើម្បីប្រឹក្សាយោបល់ហិរញ្ញវត្ថុទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ធនាគារដោយឥតគិតថ្លៃជូនអ្នកចូលរួមផងដែរ។​