អតិថិជនទាំងអស់ជាទីគោរព!

ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបង្កើននូវតម្លាភាពជាមួយអតិថិជន និងផ្ដល់ជូននូវសេវាកម្មឱ្យកាន់តែប្រសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារយើងខ្ញុំបានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌដោយឡែកចំពោះការប្រើប្រាស់បណ្ណឥណទាន ដែលមានអត្ថន័យពាក់ព័ន្ធនឹងចំនួនកំណត់នៃទំហំឥណទាន ចែងក្នុងប្រការ ១៧ និង២៣។​

បច្ចុប្បន្នភាពលក្ខខណ្ឌចំពោះការប្រើប្រាស់បណ្ណឥណទាននេះនឹងមានសុពលភាព​ព្រមទាំងអនុវត្តចំពោះអតិថិជនដែលមានស្រាប់ និងថ្មីទាំងអស់ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦តទៅ។

យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់លោកអ្នកកន្លងមក។