ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារកម្ពុជា

ក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ ២០២៣ ដែលបានរៀបចំឡើងដោយសមាគមធនាគានៅកម្ពុជា (ABC)ដែលធ្វើឡើងនៅទីលានតេជោ (ពយកន្ទុយនាគ ឆ្នេរសុខា)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀលក្នុងប្រទេស និងផ្សព្វផ្សាយអំពីនិរន្ដរភាពនៃវិស័យធនាគារ។

ដូចកាលពីឆ្នាំមុនដែរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមជាអ្នកឧបត្ថម្ភមាស (Gold Sponsor) ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ដោយមានបុគ្គលិកជិះកង់ប្រមាណ ៦០នាក់ចូលរួមផងដែរ។ នេះបញ្ជាក់នូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃកិច្ចការទំនួលខុសត្រូវក្នុងសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់សហគមន៍ ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេស។

ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងធនាគារជាតិនៃកម្ពុជា ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមប្រហែល ៥០០ នាក់។