ទាំងអស់គ្នាដើម្បីទម្លាប់ល្អ តាមរយៈការចែករំលែកសម្ភារៈសិក្សា និងសៀវភៅអានទៅកាន់ប្អូនៗសិស្សានុសិស្ស ចំនួន ៣០០នាក់ ដែលកំពុងសិក្សានៅ សាលាបឋមសិក្សាគោកស្រុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សកម្មភាពនេះរៀបចំឡើងស្របនឹងរបៀបវារៈនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។ សម្ភារៈសិក្សា កាបូបស្ពាយ​ ដបទឺក និងសៀវភៅអំណាន បានប្រគល់ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សសរុបចំនួន ៣០០នាក់ និងសាលាផងដែរ។ សម្ភារៈសិក្សាទាំងនេះអាចប្រើប្រាស់បានទាំងសកម្មភាពកម្មវិធីសិក្សា និងក្រៅសិក្សាបន្ថែមទៀត ដែលនេះនឹងរួមចំណែកជាធនធានមិនអាចកាត់ថ្លៃបាន ដើម្បីបង្កើនបទពិសោធសិក្សាសម្រាប់សិស្សានុសិស្ស។