រាជធានីភ្នំពេញ ថ្ងៃទី24 ខែកក្កដា ឆ្នាំ2025 - ដើម្បីជម្រុញឱកាសទទួលបានការសិក្សាកាន់តែប្រសើរជាងមុន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានចាប់ដៃគូយុទ្ធសាស្ត្រជាមួយគ្នាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រព្រឹត្តិទៅនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បុរីប៉េងហួតបឹងស្នោ។ កិច្ចសហការនេះបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីធ្វើឱ្យទទួលបានការអប់រំប្រកបដោយគុណភាពកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកស្រី Louisa Condorelli នាយិកា នៃសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា និងលោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ។
លោក Akihiko Kisaka អគ្គនាយករងនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ការចាប់ដៃគូសហការរបស់ធនាគារ ជាមួយសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ពិតជាមានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ព្រោះវាជាកត្តាជម្រុញឱ្យធនាគារអាចផ្តល់ជូនអតិថិជនរបស់យើង លើសពីសេវាកម្មធនាគារ។ យើងមានការប្តេជ្ញាក្នុងការបន្ថែមគុណតម្លៃជូនដល់អតិថិជន និងបុគ្គលិករបស់យើង ដើម្បីទទួលការអប់រំប្រកបដោយគុណភាពជាមួយនឹងតម្លៃដែលអាចទទួលយកបាន។
លោកស្រី Louisa Condorelli នាយិកានៃសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាក៏បានបន្ថែមថា៖ "ភាពជាដៃគូនេះបង្ហាញពីវិធីសាស្រ្តរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាក្នុងការពង្រីកវិសាលភាព និងឥទ្ធិពលរបស់ខ្លួនផ្នែកវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក្នុងការធានាថាកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ អាចផ្តល់អត្ថប្រយោជន៍ដល់សិស្សកាន់តែទូលំទូលាយ។“
ភាពជាដៃគូនេះ គឺជាការបោះជំហានទៅមុខយ៉ាងមុតមាំក្នុងការនាំយកការអប់រំប្រកបដោយគុណភាពខ្ពស់ ជូនដល់អតិថិជន បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសហគមន៍ទាំងមូល។ អត្ថប្រយោជន៍ដ៏សំខាន់នៃភាពជាដៃគូនេះគឺ មាតាបិតា ឬអ្នកអាណាព្យាបាល ដែលមានបំណងចុះឈ្មោះកូនរបស់ពួកគេនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជានឹងទទួលបានការផ្តល់ជូនពិសេស។ ការផ្តល់ជូនពិសេសនេះរួមមាន ឥតគិតថ្លៃសេវាសម្រាប់ការធ្វើតេស្ត និងចុះឈ្មោះចូលរៀន ព្រមទាំងការបញ្ចុះតម្លៃលើថ្លៃសិក្សា និងថ្លៃឧបត្ថម្ភធនសាលាប្រចាំឆ្នាំ។ការផ្តល់ជូននេះមានសុពលភាពសម្រាប់រាល់ពេលទូទាត់តាមរយៈ JTR KHQR ឬតាមរយៈការផ្ទេរប្រាក់ដោយប្រើកម្មវិធី JTR Mobile ទៅកាន់គណនីរបស់សាលា ដែលមាននៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។