ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមឧបត្ថមកម្មវិធី មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦ ក្រោមប្រធានបទ «គន្លងថ្មីសម្រាប់ភ្ជាប់ប្រទេសជប៉ុន និងកម្ពុជា»។ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–ជប៉ុន (CJCC) សហការជាមួយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមូលនិធិជប៉ុន។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍នេះជាវេទិកាមួយដ៏មានអត្ថន័យសម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងអប់រំរវាងប្រទេសជប៉ុន និងកម្ពុជា។ វត្តមានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់នៅក្នុងមហោស្រពនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរវប្បធម៌ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរយៈពេលវែងរវាងកម្ពុជា និងជប៉ុន។
មហោស្រពនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងរយៈពេល៤ថ្ងៃ នៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ក្រុមការងាររបស់ធនាគារ ក៏មានវត្តមាននៅទីនោះ និងបានផ្តល់ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗ ជូនអ្នកចូលរួមផងដែរ។