ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពដែលបានចូលរួមជា Silver Sponsor ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ (AGM) ឆ្នាំ ២០២៥ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC)។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យអាជីវកម្ម និងអ្នកធ្វើគោលនយោបាយដែលមានឥទ្ធិពលមកពីទូទាំងប្រទេស។
ព្រឹត្តិការណ៍នេះជាវេទិកាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យធនាគារចូលរួមបង្ហាញពីការផលិតផលកម្ចី និងបញ្ញើ និងដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដើម្បីជួយសម្រួលដល់អាជីវកម្ម និងប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនៅក្នុងទីផ្សារពិភពលោក។
ការចូលរួមនេះបង្ហាញពីជំហរដ៏សំខានរបស់ធនាគារក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យស្របតាមគោលដៅជាតិឆ្នាំ ២០២៩។