រាជធានីភ្នំពេញ ថ្ងៃទី ៥​ ខែ មីនា​ ឆ្នាំ២០២៥ - ថ្នាក់ដឹកនាំរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមជាគណអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ជាមោទនភាពសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំថ្នាក់អាស៊ាន ដែលមានតំណាងរដ្ឋាភិបាល ធុរជន និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានាក្នុងអាស៊ានដើម្បីជួបសំណេះសំណាល បង្កើតឱកាស និងពង្រឹងទំនាក់ទំនងរវាងធុរជនក្នុងតំបន់។
 

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានមោទនភាពដែលបានចូលរួមឧបត្ថម្ភ ក្នុងការរៀបចំកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ព្រមទាំងបានចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ។ សកម្មភាពទាំងនេះសបញ្ជាក់អំពីការរួមចំណែកក្នុងការលើកកម្ពស់ និងជួយជំរុញដល់សហគមន៍ធុរកិច្ចក្នុងប្រទេស និងក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។