កាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2026 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី “របៀបព្យាករណ៍ហិរញ្ញវត្ថុ”។ កម្មវិធីនេះមានការចូលរួមចែករំលែកដោយ អ្នកនាង ស៊ូ សុខសង្វារ នាយិកាផ្នែកទំនាក់ទំនងឥណទាន និងបានប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់សហគ្រិន និងម្ចាស់អាជីវកម្មធុនតូច និងមធ្យម (SMEs) ប្រមាណជាង 30 នាក់ ដែលបានស្វែងយល់អំពីចំណុចសំខាន់ៗពីរបៀបរៀបចំការព្យាករណ៍ផែនការហិរញ្ញវត្ថុ រួមទាំងការរំពឹងទុកជាមុនពីចំណូល និងចំណាយ ដើម្បីរៀបចំផែនការហិរញ្ញវត្ថុបានល្អ របៀបនៃការគ្រប់គ្រងគ្រប់គ្រងលំហូរសាច់ប្រាក់ ប្រែក្លាយគោលដៅអាជីវកម្មទៅជាផែនការច្បាស់លាស់ និងធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានច្បាស់លាស់។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាបន្តគាំទ្រ និងសហការជាមួយដៃគូនានា ដើម្បីជួយជ្រោមជ្រែងការរីកចម្រើនក្នុងប្រទេសកម្ពុជា។