រាជធានីភ្នំពេញ ថ្ងៃទី 29 ខែឧសភា  ឆ្នាំ2026៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានរៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ ដែលមានការ​ចូលរួមពីសំណាក់បុគ្គលិកក្រោមប្រធានបទ “Be A Hero: Show Your Care, Share Your Love” ដោយជោគជ័យ។ បុគ្គលិកធនាគារសរុបចំនួន 70 នាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅទីតាំងចំនួន 2 ផ្សេងគ្នា ដែលក្នុងនោះរួមមាន 68នាក់ បរិច្ចាគជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ និង 2នាក់ ពីសាខាខេត្តបាត់ដំបង បរិច្ចាគនៅមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង។

គំនិតផ្តួចផ្តើមនេះ ប្រព្រឹត្តឡើងដើម្បីជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ទិវាបរិច្ចាគឈាមពិភពលោក ក្នុងគោលបំណងបំពេញស្តុកឈាមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា សម្រាប់ព្យាបាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពផងដែរ។ សកម្មភាពនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការចូលរួមក្នុងសហគមន៍ និងជួយគាំទ្រដល់សុខុមាលភាពរបស់កុមារ ក៏ដូចជាអ្នកជំងឺដែលត្រូវការជំនួយនៅក្នុងប្រទេសកម្ពុជា។

សម្រាប់អតិថិជនដែលមានបំណងចូលរួមគាំទ្រដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា លោកអ្នកអាចរួមចំណែកក្នុង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺនាក់» ឆ្នាំ២០២៦ ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោកអ្នកអាចចូលរួមបរិច្ចាគបានតាមរយៈ៖

  • ចូលទៅ JTR Mobile > ចុចទូទាត់ > ចុចសប្បុរសធម៍ និងការបរិច្ចាគ > ជ្រើស Kantha Bopha Foundation
  • ស្គែន KHQR

ហើយលោកអ្នកក៏អាចប្រើប្រាស់មុខងារ "គំរូចំណូលចិត្ត (Favorites)" នៅក្នុង JTR Mobile ដើម្បីបរិច្ចាគជាប្រចាំ ឬកំណត់ការបរិច្ចាគសម្រាប់ពេលខាងមុខ ទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

មិនថាការបរិច្ចាគឈាម​ ឬថវិកា គ្រប់សកម្មភាពសុទ្ធតែជាកាយវិការសប្បុរសធម៌ដ៏មានអត្ថន័យ។ រួមគ្នា យើងអាចជួយនាំមកនូវក្តីសង្ឃឹម ការថែទាំ និងជំនួយសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលខ្វះខាត។