ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ សម្រាប់ក្រុមគ្រួសារ និងសហគមន៍នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ដោយសារស្ថានភាពនាពេលបច្ចុប្បន្ន។ ការបរិច្ចាគនេះ មានគោលបំណងផ្តល់ជំនួយចាំបាច់ និងការសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលកំពុងផ្លាស់ប្តូរទីលំនៅជាបណ្តោះអាសន្ន។
ការបរិច្ចាគនេះត្រូវបានសម្របសម្រួលតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីធានាឱ្យបាននូវការផ្តល់ជំនួយបានទាន់ពេលវេលា។
គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ធនាគារ ចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា ថវិកាទាំងនេះនឹងជួយសម្រាលការលំបាកនាពេលបច្ចុប្បន្ន និងជួយឱ្យសហគមន៍បន្តភាពរឹងមាំ។
យើងនៅតែបន្តគាំទ្រសហគមន៍ក្នុងអំឡុងពេលដ៏លំបាកនេះ។ ហើយជាមួយគ្នានេះដែរ យើងសូមអញ្ជើញសាធារណជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តទៅក្នុង "មូលនិធិសាមគ្គីភាពកម្ពុជា"តាមរយៈលេខគណនីដូចខាងក្រោម៖
គណនីប្រាក់រៀល(KHR):6086710
គណនីប្រាក់ដុល្លារ(USD):6086709