ភ្នំពេញ ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2026៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចាប់ដៃគូជាយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញការថែទាំសុខភាព ពង្រឹងសុខុមាលភាព និងលើកកម្ពស់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅកម្ពុជា ជាពិសេស ស្ត្រី និងកុមារ នៅការិយាល័យកណ្តាលរបស់ ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់។ មន្ទីរពេទ្យអន្តរជាតិ អររៀនដា ជាមន្ទីរពេទ្យដែលមានឯកទេសផ្នែកសម្ភព រោគស្ត្រី ជំងឺកុមារ ជំងឹទូទៅ វះកាត់ខួរក្បាល&ប្រព័ន្ធប្រសាទ វះកាត់ឆ្អឹង&សន្លាក់ វះកាត់ទូទៅ និងផ្នែកសង្គ្រោះបន្ទាន់ &មើលថែ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់ លោកស្រី កែវ កញ្ញា នាយិកាគ្រប់គ្រងផលិតផលផ្នែកសេវាកម្មហិរវត្តុបុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ និង លោក ឆូយ ពិសាលនាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។

លោកស្រី កែវ កញ្ញា នាយិកាគ្រប់គ្រងផលិតផលផ្នែកសេវាកម្មហិរវត្តុបុគ្គលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីរីករាយ ដែលបានសហការជាមួយ មន្ទីរពេទ្យអន្តរជាតិ អររៀនដា ដែលជាមន្ទីរពេទ្យមានឈ្មោះល្បី និងឈានមុខខាងផ្នែកសេវាថែទាំសុខភាពនៅកម្ពុជា។ ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្ក្នុងការទទួលបានសេវាកម្មថែទាំសុខភាពកាន់តែប្រសើរ និងការផ្តល់តម្លៃបន្ថែម ជូនអតិថិជន បុគ្គលិក និងសហគមន៍ដែលយើងផ្តល់សេវាកម្ម។ ហើយភាពជាដៃគូនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសុខុមាលភាពរបស់អតិថិជនរបស់យើង ដោយផ្តល់ឱ្យពួកគាត់នូវអត្ថប្រយោជន៍បន្ថែម ដែលលើសពីសេវាកម្មធនាគារបែបប្រពៃណី។ យើងក៏មានសេចក្តីរីករាយផងដែរ ក្នុងការគាំទ្រមន្ទីរពេទ្យ ជាមួយដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល ជាមួយនឹងសេវាទូទាត់តាម J Trust Royal Visa Card ដែលធ្វើឱ្យការទូទាត់ថ្លៃសេវា កាន់តែងាយស្រួល និងរលូនសម្រាប់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ”។

លោក ឆូយ ពិសាល នាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក៏បានមានប្រសាសន៍ថា៖ “ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅថ្ងៃនេះ មិនមែនគ្រាន់តែជាការចុះកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចសហការដ៏មានអត្ថន័យ ដើម្បីបង្កើតសកម្មភាព និងអត្ថប្រយោជន៍ថ្មីៗសម្រាប់បុគ្គលិក អតិថិជន និងសហគមន៍របស់យើងទាំងអស់គ្នា។ នៅ មន្ទីរពេទ្យអន្តរជាតិ អរៀនដា យើងមានចក្ខុវិស័យក្នុងការផ្តល់ជូនសេវាថែទាំសុខភាពដែលមានគុណភាព និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែងាយស្រួលក្នុងការទទួលបានសេវាសុខាភិបាលដែលមានស្តង់ដារ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ទំនុកចិត្ត និងកិច្ចសហការដ៏មានតម្លៃនេះ។ យើងទន្ទឹងរង់ចាំក្នុងការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការថែទាំសុខភាព និងបង្កើតផលវិជ្ជមានកាន់តែច្រើនសម្រាប់សង្គមកម្ពុជា។ ”
 

តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនទាំងអស់របស់ ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ នឹងទទួលបានការផ្តល់ជូនពិសេសជាច្រើនលើសេវាពិគ្រោះ និងសេវាព្យាបាលផងដែរ។ អត្ថប្រយោជន៍ទាំងនេះ រួមមានការបញ្ចុះតម្លៃ 40% សម្រាប់កញ្ចប់ពិនិត្យសុខភាពទូទៅ និងការបញ្ចុះតម្លៃជាច្រើនទៀត នៅពេលលោកអ្នកទូទាត់ជាមួយ JTR Visa Card នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ អរៀនដា ចំការមន!