រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកិច្ចពិភាក្សា Business Stability Talk វគ្គ៣ ស្ដីពី “ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម” នៅការិយាល័យកណ្តាលរបស់ធនាគារ។ កម្មវីធីនេះ មានការចូលរួមពី វាគ្មិនកិត្តិយសពីររូប រួមមានលោក គីម ចាន់ថន ប្រធានផ្នែកផលិតផលឌីជីថល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក ឃួន សុភ័ទ្ទ អគ្គនាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន មរកត ថេកណូឡូ។
តាមរយៈការចែករំលែកនេះ អ្នកចូលរួមបានទទួលយកចំណេះដឹង និងបទពិសោធអំពីការប្រើប្រាស់ឧបករណ៍ឌីជីថល ដែលអាចយកទៅអនុវត្តក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ចឌីជីថល។
នៅធនាគារ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើសពីការផ្តល់សេវាកម្មហិរញ្ញវត្ថុ។ យើងជឿជាក់លើការកសាងភាពជាដៃគូយូរអង្វែង តាមរយៈការចែករំលែកចំណេះដឹង ការផ្តល់ការណែនាំជាយុទ្ធសាស្រ្ត និងការជួយជ្រោមជ្រែង ផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់យើងឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។