ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកិច្ចពិភាក្សា Business Stability Talk វគ្គ2 ស្ដីពី “អតិបរមានីយកម្មនៃទុនបង្វិល” កាលពីថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2025 នៅការិយាល័យកណ្តាលរបស់ធនាគារ។ កម្មវីធីនេះ មានការចូលរួមពី វាគ្មិនកិត្តិយសពីររូប រួមមានលោក ហេង ភិរុណ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោកស៊ឹម ចាន់គីរីរ័ត្ន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Banhji Fintech ដែលបានចែករំលែកចំណេះដឹង និងបទពិសោធជូនដល់អ្នកចូលរួមពី ការគ្រប់គ្រងលំហូរសាច់ប្រាក់ ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងការគ្រប់គ្រងទុនបង្វិល បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ហិរញ្ញវត្ថុឌីជីថល និងដំណោះស្រាយជាក់ស្តែង ដែលមានប្រយោជន៍ក្នុងការធ្វើគ្រប់គ្រងក្រុមហ៊ុន និងឱ្យអាជីវកម្មរបស់ពួកគាត់ឱ្យបានកាន់តែប្រសើរឡើង។
នៅធនាគារ ធនាគារ ជេ ត្រាស រ៉ូយ៉ាល់ ការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើសពីការផ្តល់សេវាកម្មហិរញ្ញវត្ថុ។ យើងជឿជាក់លើការកសាងភាពជាដៃគូយូរអង្វែង តាមរយៈការចែករំលែកចំណេះដឹង ការផ្តល់ការណែនាំជាយុទ្ធសាស្រ្ត និងការជួយជ្រោមជ្រែង ផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់យើងឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។