កាលពីចុងសប្ដាហ៍ថ្ងៃទី ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្ភ្នំពេញ និងបណ្ដាសាខាខេត្តចំនួនបួន ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកការអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន។
គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃបេសកកម្មទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការ “ក្នុងការលើកកម្ពស់អក្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា” និងមានគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលផ្តល់អំណាចដល់សហគមន៍ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេលវែង។ កម្មវិធីនេះក៏មានសកម្មភាពចូលរួមសហគមន៍ រួមទាំងការបរិច្ចាគសម្ភារៈសិក្សាផងដែរ។
នៅថ្ងៃទី ២២ ខែវិច្ឆិកា សាខាទាំង៤ខេត្ត របស់ធនាគា ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែកសម្ភារៈសិក្សា ដល់សិស្សនិសិស្ស និងលោកគ្រូ អ្នកគ្រូសរុប ៤៥៩ នាក់ នៅទីតាំងផ្សេងៗគ្នា៖
- ២១៥ នាក់ នៅអង្គការ Stepping Stones Cambodia ខេត្តសៀមរាប
- ១០៦ នាក់ នៅសាលាបឋមសិក្សាកំពង់ត្រាំង ខេត្តបាត់ដំបង
- ៧៤ នាក់ នៅអង្គការ ម្លប់តាប៉ាង ខេត្តព្រះសីហនុ
- ៦៤ នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម
ក្នុងកម្មវិធីនេះផងដែរ ក្រុមការងារធនាគារក៏បានណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ ដូចជាការសន្សំ ភាពខុសគ្នានៃតម្រូវការ និងការចង់បាន និងការកសាងទម្លាប់ហិរញ្ញវត្ថុដំបូងៗដែលគាំទ្រដល់ការរៀនសូត្រពេញមួយជីវិត។
នៅថ្ងៃទី ២៣ ខែវិច្ឆិកា ក្រុមការងារធនាគារ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សិស្សនិស្សិតចំនួនសរុប ៩០នាក់ ដូចខាងក្រោម៖
- សិស្សនិស្សិត ៧៤ នាក់ មកពី Passerelles Numériques Cambodia (PNC) នៅសាលារៀន PNC
- និស្សិតស្រី ១៦ នាក់ មកពី Education First Cambodia (EFC) នៅការិយាល័យកណ្ដាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ប្អូនៗសិស្សនិសិត្ស ដែលបានចូលរួមទាំងអស់ ទទួលបានការចែករំលែកពាក់ព័ន្ឌនឹងសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ សមាសធាតុស្នូលរបស់នៃចំណេះដឹងហិរញ្ញវត្ថុ រួមមានការរកប្រាក់ចំណូល ការសន្សំ ការចំណាយ ការខ្ចី និងការការពារ ក៏ដូចជា ចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល និងសេវាកម្មធនាគារ និងផលិតផលមួយចំនួន។ ការចែករំលែកនេះមានគោលបំណងចែករំលែកគន្លឹះ និងបច្ចេកទេសជាមួយសិស្សនិសិត្ស អំពីការរៀបចំថវិកាប្រកបដោយប្រសិទ្ធភាព ការធ្វើផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង ទម្លាប់សន្សំ ការគ្រប់គ្រងបំណុលប្រកបដោយការទទួលខុសត្រូវ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃឧបករណ៍ហិរញ្ញវត្ថុឌីជីថលទំនើប និងការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។
ចំណេះដឹងបន្ថែមក្រៅថ្នាក់រៀន
ស្របពេលជាមួយគ្នានេះផងដែរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានរៀបចំទស្សនកិច្ចសម្រាប់បុគ្គលិក និងគ្រួសារ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។ ពួកគាត់បានទទួលចំណេះដឹង និងស្វែងយល់បន្ថែមពីការវិវត្តរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងទំនាក់ទំនងដ៏ស្មុគ្រស្មាញជាមួយនឹងការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស។
ពង្រឹងសហគមន៍បន្ថែមតាមរយៈចំណេះដឹង
សិស្សានុសិស្សនៅតាមបណ្ដាខេត្តទាំងបួនទទួលបានចំណេះដឹងហិរញ្ញវត្ថុជាក់ស្ដែងបន្ថែមទៀត ដែលជាមូលដ្ឋានជួយជម្រុញការអភិវឌ្ឍផ្ទាល់ខ្លួន និងជាគ្រឺះក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ តាមរយៈការចែករំលែកនេះ ប្អូនៗសិក្សានុសិស្សទាំងអស់ក៏បានលើកទឹកចិត្តឱ្យពួកគាត់យកព័ត៌មាន និងចំណេះដឹងទាំងនេះទៅចែករំលែកបន្តទៅសមាជិកគ្រួសារ និងសហគមន័របស់ខ្លួន ដើម្បីពង្រឹងអំណាចផ្នែកហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។
ធនាគារនៅតែបន្តវិនិយោគលើយុវជន និងសហគមន៍ តាមរយៈគំនិតផ្ដួចផ្ដើម “កម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ” នេះ ដូចជាលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ គាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងចូលរួមចំណែកដល់សង្គមដើម្បីកសាងភាពធន់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែខ្លាំងជាងមុន។