ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥៖ ក្រោមកិច្ចសហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា បាន​រៀបចំ​កម្មវិធីតម្រង់ទិសការងារ និងអាជីព​ សម្រាប់ក្រុមទី៣ ក្រោមប្រធានបទ "ការតម្រង់ទិស​ និងស្វែងយល់ពីអាជីពការងារ"​ ។​ ក្នុងកម្មវិធី ក៏មានការប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ជូនអ្នកឧបត្ថម្ភគាំទ្រ​ វាគ្មិនកិត្តិយស​ គ្រូណែនាំ​ និងសិក្ខាកាម​ ដែលដឹកនាំដោយ លោកស្រី​ ឆូវ​ ផល្លី​ អគ្គស្នងការរង លោកជំទាវ ជឺ ដារី ស្នងការកម្មវិធី និងលោកជំទាវ ជា ស៊ីណា ​​​​ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា​ សាខារាជធានីភ្នំពេញ និងវាគ្មិនកិត្តិយសផ្សេងៗទៀត។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពិតជាមានកិត្តិយស​ យ៉ាងក្រៃលែង ដែលបានចូលរួមគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ​ក្នុងកម្មវិធីតម្រង់ទិសការងារ និងអាជីព​ រយៈពេល ពីរឆ្នាំកន្លងមកនេះ។ ការចូលរួមចំណែករបស់យើងមានក្នុងទម្រង់ជា ការគាំទ្រផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ។ បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានស្ម័គ្រចិត្តចូលរួមកជាវាគ្មិនកិតិ្តយស អ្នកសម្របសម្រួល និងអ្នកណែនាំ ដែលជួយផ្តល់ការយល់ដឹង និងការណែនាំដ៏មានតម្លៃដល់សិស្ស ចែករំលែកជំនាញរបស់ពួកគាត់ ដើម្បីជួយយុវនារីនៅកម្ពុជាអាចមានព័ត៌មានចាំបាច់ក្នុងការសម្រេចបានអាជីពគោលដៅរបស់គាត់នាពេលអនាគត។

ក្នុងអំឡុងពេលនៃភាពជាដៃគូនេះ សិក្ខាសាលាសរុបចំនួន 9 បានប្រព្រឹត្តទៅដោយជោគជ័យ ដែលវគ្គទាំងអស់បានផ្តល់អត្ថប្រយោជន៍ដល់ក្រុមសិស្ស​ចំនួនបីផ្សេងគ្នាសរុបប្រមាណជាង 200 នាក់ មកពីមូលនិធិកុមារកម្ពុជា (CCF) និង Pour un Sourire d'Enfant (PSE) ដោយផ្តល់ឱ្យពួកគេនូវការណែនាំ និងជំនាញសំខាន់ៗ​ ដែលចាំបាច់សម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ។

តាមរយៈការសម្របសម្រួលសិក្ខាសាលាទាំងនេះ យើងមិនត្រឹមតែផ្តល់ការគាំទ្រដោយផ្ទាល់ដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីផ្លូវអាជីព និងឱកាសផ្សេងៗដែលមានសម្រាប់ពួកគេ ដែលបានផ្តល់សិទ្ធិអំណាចដល់យុវនារីទាំងនេះក្នុងការកំណត់គោលដៅអាជីពច្បាស់លាស់ និងបន្តនូវសេចក្តីប្រាថ្នារបស់ពួកគេដោយទំនុកចិត្ត និងច្បាស់លាស់។

កិច្ចសហការនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចំពោះទំនួលខុសត្រូវសង្គម​ ហើយវាស្របជាមួយនឹងបេសកកម្មរបស់យើងក្នុងការលើកកម្ពស់អក្ខរកម្ម លើកកម្ពស់ការអភិវឌ្ឍអាជីព និងរួមចំណែកដល់ការរីកចម្រើនជារួមរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគលើធនធានមនុស្ស។