ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមឧបត្ថមកម្ម ពិធីបុណ្យផ្កាយ ឬតាណាបាតា 2026 ដែលបានប្រព្រឹត្តិទៅរយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2026 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–ជប៉ុន (CJCC)។
រៀបចំឡើងដោយ CJCC សហការជាមួយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមូលនិធិជប៉ុន ពិធីបុណ្យនេះ គឺជាវេទិកាមួយដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ ព្រមទាំងពង្រឹងចំណងមិត្តភាព រវាងរវាងប្រទេសជប៉ុន និងកម្ពុជា។
ពិធីបុណ្យផ្កាយ នេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងរយៈពេល3ថ្ងៃ នៃពិធីបុណ្យផ្កាយ ឆ្នាំ2026នេះ ក្រុមការងាររបស់ធនាគារ ក៏មានវត្តមាននៅទីនោះ និងបានផ្តល់ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗ ជូនអ្នកចូលរួមផងដែរ។ យើងមានកិត្តិយស ក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលនាំសហគមន៍របស់យើងឱ្យកាន់តែជិតស្និទ្ធ និងពង្រឹងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។