ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានរួមចំណែកក្នុងការបោះពុម្ព និងចូលរួមសិក្ខាសាលាផ្សព្វផ្សាយ សៀវភៅកម្រងមេរៀនស្ដីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ដែលជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះបានធ្វើឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) នាថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។
យើងជឿជាក់ថាការអប់រំ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល ជាពិសេសយុវជនជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។