រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥​ - បុគ្គលិកនៃធនាគារ ជេ ត្រាស រ៉ូយ៉ាល់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ការចូលរួមនេះ គឺជាសកម្មភាពសង្គ្រោះជីវិតដ៏សំខាន់មួយ ដើម្បីធានាថា មន្ទីរពេទ្យនានាមានឈាមគ្រប់គ្រាន់សម្រាប់គាំទ្រដល់អ្នកមានតម្រូវការព្យាបាលជាបន្ទាន់នៅទូទាំងប្រទេស។