រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ – ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំក្នុងវិស័យកសិកម្ម ក្នុង “វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25)” ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO)។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Koh Pich) ដែលជាវេទិកាដ៏សំខាន់សម្រាប់ផ្ដោតលើការផ្លាស់ប្តូរកសិវប្បកម្មក្នុងស្រុក។

ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថា្នក់ដឹកនាំជាន់ខ្ពស់ រួមមាន៖ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ (CARD) ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)​ និង លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់ជាបន្ទាន់នៃការធ្វើទំនើបកម្មវិស័យកសិកម្ម។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ២១០០០នាក់ និងអ្នកចូលរួមជិត ២០០០នាក់ រាប់បញ្ចូលតាំងពីកសិករខ្នាតតូច វិនិយោគិនអន្តរជាតិ រហូតដល់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់។

ធនាគារបានចូលរួម និងបង្ហាញដំណោះស្រាយហិរញ្ញវត្ថុឯកទេស រួមមាន ហិរញ្ញប្បទានពាណិជ្ជកម្ម និង កម្ចីទុនបង្វិល ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់អាជីវករ និងសាជីវកម្ម ក្នុងស្រុកដើម្បីលើកកម្ពស់សមត្ថភាពកែច្នៃ និងឈានដល់ស្តង់ដារអន្តរជាតិ។

នេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា ពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងផ្តល់អំណាចដល់កសិវប្បកម្មជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលអាចចូលប្រើបាន ដែលជួយពួកគេភ្ជាប់គម្លាតណពីកសិដ្ឋានក្នុងស្រុក ទៅកាន់ទីផ្សារក្នុងប្រទេស និងអន្តរជាតិ។

មិនថាអាជីវកម្មរបស់លោកអ្នកត្រូវការទុនដើម្បីពង្រីកផលិតកម្ម ឬហិរញ្ញប្បទានពាណិជ្ជកម្មដើម្បីពង្រីកទីផ្សារនោះទេ ធនាគារជេ​ ត្រាស់ រ៉ូយ៉ាល់ បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើររីកចម្រើនរបស់លោកអ្នក។